​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ពាក់​ម៉ា​ស​ ​និង​ធ្វើ​ច​ត្តាឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មកកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បោះ​ជំ​ហ៊ាន​ន​ភ្លាម​ៗ​ ​នៅ​ក្នុងរយៈពេល​មួយថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង​ ​តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​សម្របសម្រួល​ថ្នាក់​សហ​ព័ន្ធ​ ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ ​CO​V​I​D​-19 ​ដោយ​លោក​បាន​បង្កើន​សកម្មភាព​ធ្វើ​តេ​ស្ត​រ​កវី​រុ​ស​ ​និង​ ​ការ​ចាក់​វ៉ាក់សាំង​ ​ជាពិសេស​ការ​ពង្រឹង​កា​រពាក់​ម៉ា​ស​ ​។​

នៅ​ក្នុង​ថ្ងៃ​ដែល​លោក​ ​បៃ​ដិ​ន​ ​ឈានជើង​ចូល​សេតវិមាន​ដំបូង​ ​លោក​បាន​រិះគន់​ថា​ ​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក​ ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រដ្ឋបាល​មុន​ ​គឺជា​ភាព​បរាជ័យ​ដ៏​គួរ​អោយ​ភ័យខ្លាច​ ​។​ ​លោក​បន្ថែម​ថា​ ​អ្វីៗ​គ្រប់យ៉ាង​នឹង​វិវឌ្ឍ​កាន់តែ​អាក្រក់​ ​មុននឹង​ស្ថានការណ៍​អាច​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​ ​ដោយ​លោក​បាន​ហៅ​រយៈពេល​៩​៩​ថ្ងៃខាងមុខ​នេះ​ថា​ ​ជា​ពេលវេលា​នៃ​ការ​ធ្វើសង្គ្រាម​ ​។​

សូម​ជម្រាប​ថា​ ​បទបញ្ជា​ប្រតិបត្តិ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នឹង​បង្កើត​ឡើង​នូវ​ក្រុមប្រឹក្សា​ភិ​បាល​ធ្វើ​តេ​ស្ត​ ​ដើម្បី​បង្កើន​សកម្មភាព​ធ្វើ​តេ​ស្ត​រក​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ ​ជំរុញ​ការ​ផ្គត់ផ្គង់​ស​ម្ភារៈ​ដែល​ខ្វះខាត​កន្លងមក​ ​បង្កើត​ច្បាប់​-​បទដ្ឋាន​ ​សម្រាប់​អ្នកដំណើរ​មកពី​បរទេស​ ​និង​ការ​ផ្តល់​ធនធាន​ដោយ​ផ្ទាល់​ទៅកាន់​សហគមន៍​ជនជាតិ​ភាគតិច​ ​ដែល​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ ​ដោយសារ​វី​រុ​ស​នេះ​ ​៕​
​ប្រភព​៖​ R​e​u​t​e​rs


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner