អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរពលករ ១៣៥នាក់ ដែលត្រូវត្រទ្បប់ទៅគេដ្ឋានវិញ

អត្ថបទដោយ៖
ហេង វណ្ណា

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ដឹកនាំកងកម្លាំងទាំង៣ស្ថាប័ន អញ្ជើញជួប សំណេះសំណាល និងជូនដំណើរពលករ១៣៥នាក់ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ក្រោយ បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

អភិបាលខេត្តបន្ទាយមានជ័យ ផ្តាំផ្ញើដល់បងប្អូនទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត និងត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានអាការៈមិនស្រួលត្រូវទាក់ទងទៅកាន់ ក្រុមគ្រូពេទ្យជាបន្ទាន់។

អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត ក៏បានអញ្ជើញចុះពិនិត្យ និងរៀបចំចាត់ចែងដឹកជញ្ជូនបងប្អូនពលករឲ្យបានត្រឡប់ទៅកាន់ លំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានាតាមរយៈរថយន្តដឹកជញ្ជូនកងទ័ព៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner