កុមារគឺ ជាជនរងគ្រោះខ្លាំងជាងគេ ក្នុងកំឡុងការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកណ្ដាល បានលើកឡើងថា ក្នុងចំណោងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ កន្លងមក កុមារគឺទទួលរងគ្រោះខ្លាំងជាងគេ។

លោកស្រី លើកឡើងបែបនេះក្នុងជំនួបជាមួយគណៈប្រតិភូ ដឹកនាំដោយឯកឧត្ដម Masahiro Mikami អគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ គ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) និងមានការអញ្ជើញចូលរួមលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការនានាផងដែរ។

លោកស្រី នួន នារតី បន្តថា ក្នុងរយៈពេលនៃការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩កន្លងមក បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចគ្រួសាររបស់ជាពលរដ្ឋក្នុងខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ហើយអ្វីដែលសំខាន់នោះគឺ វាបានប៉ះពាល់យ៉ាធ្ងន់ធ្ងរ ទៅលើកុមារតូចៗ ដែលត្រូវការចាំចាប់ ក្នុងការជួយមើលថែ និងបង្រៀនអំពីវិធីនៃការសំអាតអនាម័យខ្លួនប្រាណ និងការការពារការឆ្លងរីរាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកស្រី នួន នារតី បន្ថែមថា រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការយកចិត្តទុកដាក់ ចំពោះកុមារ ពិសេសកុមារនៅតាមមណ្ឌល និងអង្គការនានា ព្រោះកុមារទាំងនោះគ្មានគ្រួសារ គ្មានសាច់ញាតិឬអាណាព្យាបាលថែទាំឡើយ ដែលតម្រូវឱ្យរដ្ឋបាលខេត្ត ធ្វើការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ដល់សហគមន៍ អង្គការជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងអនុវត្តន៍គម្រោង កម្មវិធីថែទាំកុមារនៅក្នុងមណ្ឌលថែទាំ និងតាមសហគមន៍ផងដែរ។

លោក Masahiro Mikami អគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ គ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) បានសំដែងនូវការកោតសរសើរចំពោះ រដ្ឋបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ ខ្ពស់លើវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ដល់សហគមន៍ ពិសេសលើកុមារ នៅទូទាំងខេត្តកណ្ដាល។ ហើយឯកឧត្ដម និងលោកជំទាវ នឹងនៅតែបន្តគាំទ្រដល់ការអនុវត្តរបស់រដ្ឋបាលខេត្តបន្តទៀត។

ក្នុងកិច្ចប្រជុំនេះដែរប្រទេសជប៉ុន តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឧបត្ថម្ភនូវជែលលាងដៃ ស្រោមអនាម័យ សាប៊ូម្សៅ ធុងជ័រ ដងជូត កន្សែង ទឹកសំលាប់មេរោគ និងប្រដាប់វាស់កំដៅ ជូនដល់មណ្ឌលថែទាំកុមារចំនួន៥កន្លែ ក្នុងខេត្តកណ្ដាលផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner