អង្គការ WHO ប្រកាសបង្កើតមូលនិធិផ្ដល់ជំនួយឯករាជ្យ សំដៅដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពពិភពលោក

ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធនេះ បានប្រកាសបង្កើតមូលនិធិអង្គការសុខភាពពិភពលោក (WHO Foundation) ដែលជាស្ថាប័នផ្តល់ជំនួយឯករាជ្យមួយ ដែលនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស បាននិយាយថា គំនិតបង្កើតមូលនិធិអង្គការសុខភាពពិភពលោកខាងលើនេះ គឺដើម្បីជួយភ្នាក់ងារខ្លួនដែលបានលេចឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៨មក ហើយថ្ងៃនេះ យើងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្នុងការដាក់ដំណើរការផ្លូវការ ។

ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា មូលនិធិនេះនឹងគាំទ្រដល់តម្រូវការសុខភាពសាធារណៈសកល ដោយផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក និង ដៃគូអនុវត្តន៍ ដែលបានបំបែកខ្លួនចេញពីអង្គការ WHO ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner