អ្នកជំនាញផ្នែកសុខាភិបាលកំពូលអាម៉េរិកព្រមានពីរលកទី២ នៃការឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក និងថា មិនមែនជៀសមិនរួចទេ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ រលកទី២នៃការឆ្លងរាតត្បាត COVID-19 នៅសហរដ្ឋអាម៉េរិកអាចនឹងកើតមានឡើង ប៉ុន្តែមិនមែនជៀសមិនរួចនោះទេ នេះបើតាមការព្រមានរបស់ទីប្រឹក្សាផ្នែកសុខភាពសេតវិមានលោក អាន់តូនី ហ្វូស៊ី និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកអាចជៀសផុតពីរលកថ្មីនៃការចម្លងជម្ងឺ COVID-19 ដរាបណាបណ្តារដ្ឋនានាបើកដំណើរការឡើងវិញបានត្រឹមត្រូវ នេះបើតាមលោក ហ្វូស៊ី ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ។ កន្លងមក លោក អាន់តូនី ហ្វូស៊ី ក៏ធ្លាប់បានព្រមានដែរថា ប្រជាពលរដ្ឋអាម៉េរិកត្រូវតែប្រុងប្រៀបខ្លួនចំពោះអ្វីដែលអាចទៅរួច ទាក់ទិននឹងរលកទី២នៃការចម្លងជម្ងឺ COVID-19 ដែលអាចនឹងផ្ទុះឡើងនារដូវរងាខាងមុខនេះ ។

សូមជម្រាបថា សហរដ្ឋអាម៉េរិកនៅតែស្ថិតនៅលំដាប់ទី១ ជាប្រទេសមានអត្រាឆ្លងជម្ងឺ និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសមហាអំណាចមួយនេះមានអ្នកឆ្លងសរុបកើនឡើងដល់១លាន៧៤ម៉ឺន៥ពាន់៨០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន២ពាន់១០៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន១៣០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner