រុស្ស៊ីសម្រេចផ្អាកប្រារព្ធកិច្ចប្រជុំកំពូល SCO និង BRICS ចំពេលមានការរាតត្បាតខ្លាំងពីជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃពុធនេះថា រុស្ស៊ីបានប្រកាសពន្យារពេលប្រារព្ធកិច្ចប្រជុំកំពូលអង្គការប្រតិបត្តិការសៀងហៃ SCO និងកិច្ចប្រជុំកំពូល BRICS ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង សេនភីធើស៍ប៊ឺក ក្នុងខែកក្កដាខាងមុខ ដោយសារតែការរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

អង្គការប្រតិបត្តិការសៀងហៃ (SCO) ជាវេទិកាថ្នាក់តំបន់មួយ ដែលមានប្រទេសជាសមាជិកដូចជា ចិន អាហ្សាក់ស្ថាន កៀរហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន និងអ៊ូបេគីស្ថាន មានទិសដៅរួមគឺការចងសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ។ ដោយឡែក BRICS វិញ គឺជាសមាគមសេដ្ឋកិច្ចដែលមានប្រទេសធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក ។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ពេលវេលាថ្មីនឹងត្រូវបញ្ជាក់ ដោយមើលលើភាពជាក់ស្តែង នៃស្ថានភាពវីរុសរាតត្បាតជាសកលមួយនេះ នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលទាំងពីរខាងលើនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner