កូរ៉េខាងត្បូងរាយការណ៍ពីអត្រាឆ្លង COVID-19 ដ៏ខ្ពស់បំផុតលើកដំបូងចាប់តាំងពីដើមខែមេសាមក ក្រោយរកឃើញអ្នកឆ្លង៧៩ករណីថ្មីទៀត

អត្ថបទដោយ៖
Kien Sereyvuth

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 រហូតដល់៧៩នាក់នៅរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់ថ្មីមួយទៀត បើគិតចាប់តាំងពីថ្ងៃទី០៥ ខែមេសាមកនេះ ធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះប្រឈមមុខនឹងរលកទី២នៃការឆ្លងវីរុស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

បច្ចុប្បន្នអាជ្ញាធរកូរ៉េខាងត្បូងកំពុងតាមដានបន្តទៀត ចំពោះការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅតំបន់ ប៊ូឈន់ ភាគខាងលិចរដ្ឋធានីសេអ៊ូល ដែលជាប្រភពដើមនៃការផ្ទុះករណីថ្មីៗពីរថ្ងៃមកនេះ ខណៈមនុស្សរហូតដល់ទៅជាង៣.៦០០នាក់ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់៣៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៣៤០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner