គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០១សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទាំង០៥ នាយប៉ុស្ដី៍នគរបាលសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ បានដាក់ផែនការដល់អធិការនគរបាលខណ្ឌ រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ត្រូវចុះត្រួតពិនិត្យនៅទីតាំងជួសជុល និងកែច្នៃម៉ូតូនៅមូលដ្ឋានខណ្ឌចំការមន ដើម្បីធ្វើកិច្ចសន្យាអោយអនុវត្តតាមសេចក្ដីណែនាំលេខ០០១សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យម៉ូតូតែធ្វើចរាចរណ៍នៅលើតាមដងផ្លូវ ដែលមានកំពង់ស៊ីម៉ាំងលឺខ្លាំង ខុសពីលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះដែរ ចំពោះបញ្ហាសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ បានអោយរដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ត្រូវចុះត្រួតពិនិត្យ និងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាននីមួយៗ អោយបានល្អបន្ថែមទៀត ដើម្បីកុំអោយមានលក់ដូររំលោភយកចំណីផ្លូវសាធារណៈ យកចំណីផ្លូវសាធារណៈធ្វើជាចំណតម៉ូតូរថយន្ត ជាពិសេសយ៉ាបដែលលយមកលើផ្លូវសាធារណៈ។

លោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណដល់កម្លាំងនគរបាលរបស់អធិការនគរបាលខណ្ឌ រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ ដែលខិតខំចូលរួមថែរក្សាសណ្ដាប់ធ្នាប់អោយបានល្អនៅក្នុងមូលដ្ឋាននីមួយៗ ៕ ដោយលោក ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner