សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចរថយន្តពីខេត្តកណ្ដាល

តាកែវ៖ បើតាមការឱ្យដឹងពីលោវរសេនីយ៍ត្រី ប៉ិន តារ៉ាវុឌ្ឍ នាយការិយាល័យព្រហ្មទ័ណ្ឌនៃកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹង បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណីចោលួចរថយន្តមួយគ្រឿង រួចបើករថយន្តចេញរត់គេចតាមផ្លូវជាតិលេខ២ សំដៅមកខេត្តតាកែវ ។

ភ្លាមនោះលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមអាយការសាលាតំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចេញចាំស្ទាក់ចាប់នៅតាមគោលដៅលើដងផ្លូវជាតិលេខ២ រហូតមកដល់ម៉ោង៨និង៣០នាទី នៅចំនុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ជនសង្ស័យបានបើករថយន្តឈប់ទិញដូងផឹក និងទិញបារីជក់ តែមិនមានលុយឲគេត្រូវបានអ្នកលក់ឱ្យដូរនិងកាត់កងជាមួយ នឹងទូរស័ព្ទដៃ Nokia អ៊ិនចុចពិល រួចជនសង្ស័យក៏បានឡើងលើរថយន្តបើកចេញ តែជាន់មិនទៅមុខដោយសារជនសង្ស័យខាងលើ មិនដាក់លេខបញ្ចូល ដោយបើកមិនទៅមុខជនសង្ស័យបានចុះពីលើរថយន្តមកដេកនៅអង្រឹងមុខផ្ទះគេ ដោយមានការសង្ស័យប្រជាពលរដ្ឋក៏រាយការណ៍មកសមត្ថកិច្ច ភ្លាមនោះកងកម្លាំងអាវុធហត្ថខេត្តក៏បានទៅដល់ឃើញរថយន្តដែលបាត់នោះ ក៏ស្ទុះទៅចាប់ជនសងស្ស័យដែលកំពុងដេកក្នុងអង្រឹងតែម្តង ។

ក្រោយការឃាត់ខ្លួនបានកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ និងរថយន្តមកធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ជនសង្ស័យឈ្មោះ យ៉ា សម្បត្តិ ហៅសំបូរ អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានផ្ទះក្បែរ នឹងផ្ទះរបស់ម្ចាស់រថយន្ត ដោយជនសង្ស័យខាងលើធ្លាប់ចូលមណ្ឌលកែប្រែ ៣ដងមកហើយ (ញៀនថ្នាំ) ចំពោះរថយន្តដែលលួចបាននោះ ម៉ាក HILUX VIGO RALLY ពណ៌សរ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BB-7471 ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner