សិក្ខាកាមជាគ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ៣០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាទោចក្រយាន នៅខេត្តសៀមរាប

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាទោចក្រយាន បានដំណើររយៈពេល៤ថ្ងៃ នៅខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ មកពីសមាគមក្លិបកង់ចំនួន៥ មានដូចជា ក្លិបកង់ខេត្តព្រះវិហារ ក្លិបកង់កងរាជអាវុហត្ថលើផ្ទៃប្រទេស ក្លិបកង់ខេត្តសៀមរាប ក្លិបកង់មកពីរាជធានីភ្នំពេញ ក្លិបកង់ NOCC និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រយាន ។


អគ្គលេខាធិការ បានលើកឡើងថា វគ្គបណ្តុះនេះឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធានមន្រ្តីបច្ចេកទេស ក្នុងការរៀបចំការប្រកួតឲ្យស្រប និងអនុលោមតាមស្តង់ដា សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ពិសេស ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ ។


ឯកឧត្តម ប៉ាន សូរស័ក្កិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការពុះពារចូលរួមពីគ្រូៗបណ្តាក្លិប និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន កីឡាទោចក្រយានដែលរៀបចំដោយសហព័ន្ធ ។ ឯកឧត្តម ប្រធានបាន សង្កត់ធ្ងន់ថា ថ្វីត្បិតវគ្គបណ្តុះបណ្តាលនេះ ជាវគ្គកម្រិតមូលដ្ឋានដំបូងក្តី ប៉ុន្តែវាជាមូលដ្ឋានមួយដ៍មានសារៈសំខាន់ និងជាមូលដ្ឋានគ្រឹះឈានទៅបន្តចាប់យកវគ្គកម្រិតខ្ពស់ជាងនេះទៀត ដើម្បីក្លាយមន្រ្តីបច្ចេកទេសៗជាធនធានបំរើរការងារ នៅស៊ីហ្គេម ឆ្នាំ ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម បានផ្តាំផ្ញើរ ដល់គ្រូៗ និងមន្រី្តបច្ចេកទេសសហព័ន្ធដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន កីឡាទោចក្រយានត្រូវយក ចំណេះដឹងដែល ទទួលបានពីវគ្គនេះទៅអនុវត្ត និងចែករំលែកដល់កីឡាករ កីឡាការិនីតាមបណ្តាក្លិបធ្វើយ៉ាងណាពួកគេទទួលបានពុទ្ធិបន្ត ឲ្យពួកគេមានមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសមត្ថភាពហ្វឹកហាត់ឲ្យត្រូវ និងបច្ចេកទេសស្តង់ដា ដើម្បីក្លាយជាកីឡាករ កីឡាការិនីដែលមានសក្តានុពលសម្រាប់កម្ពុជា ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាទោចក្រយាន បានដំណើរការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ ក្នុងនោះ និន្ទេសល្អ៤០% បង្គួរ ៥០% មធ្យម១០% ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner