អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន គួរគោរពវិជ្ជាជីវៈ និងក្រមសិលធម៏ ជៀសវាងសរសេរព័ត៌មានក្លែងក្លាយ នឹងបំភ្លៃការពិត
ខេត្តកំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន គួរគោរពវិជ្ជាជីវៈ និងក្រមសិលធម៏ ជៀសវាងសរសេរព័ត៌មានក្លែងក្លាយ នឹងបំភ្លៃការពិត ការលើកឡើងបែបនេះបន្ទាប់ពី ឯកឧត្តមអភិបាលខេត្ត ចូលរួមពិធីជួបសំណេះសំណាលជាមួយបងប្អូនមិត្តអ្នកសារព័ត៌មាន និងសកម្មជនfacebook ។
ឯកឧត្តម វ៉ី សំណាង បានធ្វើការផ្តាំផ្ញើ កើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន នឹងអ្នកលេងបណ្តេញសង្គម ទាំងអស់គួរតែ សរសេរព័ត៌មានដែរត្រឹមត្រូវ ច្បាស់លាស់ នឹងមានប្រភពគ្រប់គ្រាន់ ជឿជាក់បាន ជៀសវាងធ្វើការបង្ហោះផ្សព្វផ្សាយ ចុះផ្សាយនៅព័ត៌មានមិនពិតក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ដែរជាហេតុបង្កអស្ថិរភាព និងសន្តិសុខដល់សង្គម។ ឯកឧត្តមបានបន្តទៀតថា÷«យើងធ្វើជាអ្នកព័ត៌មានត្រូវប្រមូលប្រភព ស្វែងរកភាពត្រឹមត្រូវនៃព័ត៌មាន ពីព្រោះអ្នកព័ត៌មានជាកញ្ចក់ត្រូវឆ្លុះបញ្ចាំងការពិត ជូនអាជ្ញាធរដើម្បីដោះស្រាយ ហើយព័ត៌មានរបស់យើងត្រូវធ្វើឲ្យមហាជន ចង់តាមដាន ចង់មើល មិនត្រូវធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តនោះទេ»។
ឯកឧត្តម ក៏បានបន្តទៀតថា÷ កម្ពុជាសព្វថ្ងៃកំពុងមានការអភិវឌ្ឍន៍ គ្រប់វិស័យក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែលះបង់កម្លាំងកាយចិត្ត ខិតខំបន្តប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ អោយប្រែក្លាយ ទៅជាប្រទេសមួយពោលពេញទៅដោយសក្ដានុពលចម្រុះ។
សូមបញ្ជាក់ផងដែរថា÷ សម្រាប់ខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ តែងតែ ប្រារព្ធពិធីជួបជុំសំណេះសំណាលអាហារសាមគ្គីជាមួយបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងខេត្តជារៀងរាល់ឆ្នាំ ដើម្បីបង្កើនកិច្ចសហការជាដៃគូផងដែរ ៕ដោយ៖ម៉ុន សំអ៊ាត



