​លោក​ ចូ ​បៃ​ដិ​ន​ ​ស្នើ​អោយ​វាយ​តម្លៃ​ការ​គំរាមកំហែង​លើ​ភាព​ជ្រុល​និយម​ក្នុងស្រុក ​និង​តួនាទី​របស់​បណ្តាញ​សង្គម​ ​ជុំវិញ​កុបកម្ម​នៅ​វិមាន​សភា

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជា​អោយ​ត្រួតពិនិត្យ​ចារកម្ម​លើ​ “​អំពើ​ជ្រុល​និយម​ក្នុងស្រុក​” ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ប្រឆាំង​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​ ​ក្រោយ​ផ្ទុះ​កុបកម្ម​ដ៏​ហិង្សា​នៅ​វិមាន​សភា​ ​ខណៈ​វិធានការ​ថ្មី​នេះ​ក៏​រួម​មាន​ទាំង​ការស៊ើបអង្កេត​លើ​តួនាទី​របស់​បណ្តាញ​សង្គម​ផង​ដែរ​ ​។​

ការ​វាយ​តម្លៃ​នេះ​ ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​បេក្ខភាព​តែងតាំង​ជានា​យក​ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​លោក​ ​អា​វី​ល​ ​ហៃ​ណេ​ស​ ​ដែល​ជា​អតីត​អនុប្រធាន​ C​I​A​ ​សម័យ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ហើយនឹង​ត្រូវ​សម្របសម្រួល​ជាមួយ​ទាំង​ប៉ូលិស​សហ​ព័ន្ធ​ ​F​B​I​ ​និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ (​D​H​S) ​។​ ​លេខាធិការ​សារ​ព័ត៌មាន​លោកស្រី​ ចេ​ន​ ​ផ្សា​គី​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ការ​វាយ​តម្លៃ​លើ​ការ​គំរាមកំហែង​ដ៏​ទូលំទូលាយ​ ​ត្រូវ​បាន​ចាត់​ឲ្យទៅ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​លោក​ ​បៃ​ដិ​ន​ ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​ហើយ​លោកស្រី​ក៏បាន​ប្រកាស​ពី​កិច្ចប្រឹងប្រែង​០​៣​យ៉ាង​ ​ដើម្បី​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​អំពើ​ហិង្សា​ក្នុង​ប្រទេស​ផង​ដែរ​ ​។​

ជាមួយគ្នា​នេះ​ ​លោកស្រី​ ​ផ្សា​គី​ ​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋបាល​នេះ​នឹង​ធ្វើការ​ត្រួតពិនិត្យ​គោល​នយោបាយ​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ NSC ​ដើម្បី​កំណត់​ពី​របៀប​ដែល​រដ្ឋាភិបាល​អាច​ចែកចាយ​ព័ត៌មាន​ឲ្យបាន​ប្រសើរ​ជាង​មុន​ ​អំពី​ការ​គំរាមកំហែង​នេះ​ ​និង​ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​អំពើ​រ៉ា​ឌី​កាល់​និយម​ ​៕​ ​ប្រភព​៖​ R​T

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner