​ព្រឹទ្ធសភា​អាមេរិក​គ្រោង​ចាប់ផ្តើម​ការ​ជំនុំ​ជម្រះ​ចោទប្រកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ស​ប្តាហ៍​ក្រោយនេះ

​អាមេរិក​៖​ ​ការ​ជំនុំ​ជម្រះ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​នៅ​ក្នុង​កុបកម្ម​ដ៏​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​នឹង​ចាប់ផ្តើម​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​នៅ​ថ្ងៃចន្ទ​ស​ប្តាហ៍​ក្រោយនេះ​ (​ម៉ោង​ក្នុង​តំបន់​) ​សភាតំណាងរាស្ត្រ​នឹង​បញ្ជូន​ការចោទប្រកាន់​ទៅ​ព្រឹទ្ធសភា​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​ជំនុំ​ជម្រះ​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ដែល​មាន​សមាជិក​១​០​០​នាក់​ ​។​ ​ក្រុម​អ្នក​សា​ធារ​ ​ណ​រដ្ឋ​ចង់​អោយ​មានការ​ពន្យារពេល​ ​ដើម្បី​អនុញ្ញាត​ឲ្យ​អតីត​ប្រធានាធិបតី​រូប​នេះ​មាន​ពេលវេលា​កាន់តែ​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​សភាតំណាងរាស្ត្រ​បាន​ចោទប្រកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពី​បទ​ញុះញង់​ឲ្យ​មានអំពើ​ហិង្សា​នៅ​វិមាន​អាមេរិក​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស​មែន​នោះ​ ​លោក​ ​ត្រាំ​ ​អាច​នឹង​ត្រូវ​បាន​រារាំង​ពី​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ពេល​អនាគត​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner