​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​តំបន់​អឺរ៉ុប​ចំនួន​៦​០​ភាគរយ​នៅ​ត្រីមាស​ដំបូង​ឆ្នាំនេះ

ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​វ៉ា​ក់សំា​ង​ ​នឹង​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ ​ដែល​គ្រោងទុក​នោះ​ទេ​ ​ពីព្រោះ​តែ​បញ្ហា​នៃ​ការ​កាត់បន្ថយ​ការ​ផលិត​នៅ​ឯ​រោងចក្រ​មួយ​ ​នៃ​ចង្វាក់​ផលិត​ ​កម្ម​របស់​អឺរ៉ុប​ ​។​

យ៉ាងណាមិញ​ ​អ្នកនាំពាក្យ​ដដែល​នេះ​ ​មិនបាន​បញ្ជាក់​អ្វី​លម្អិត​បន្ថែម​ទៀត​នោះ​ទេ​ ​ខណៈ​ការប្រកាស​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ក៏បាន​ប្រកាស​ពី​ការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ពួកគេ​ជា​បណ្ដោះអាសន្ន​ ​ដល់​ប្លុក​មួយ​នេះ​ផង​ដែរ​ ​បន្ទាប់ពី​មាន​បញ្ហា​ក្នុង​ការ​ផលិត​ ​។​

សូម​ជម្រាប​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​សហភាព​អឺរ៉ុប​ ​ត្រូវ​ប្រឈមមុខនឹង​ការ​រាំង​ស្ទះ​សាជាថ្មី​ ​ក្រោយ​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​តំបន់​អឺរ៉ុប​រហូតដល់​ទៅ​៦​០​ភាគរយ​នៅ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ដោយសារតែ​បញ្ហា​ផលិត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner