​វ៉ាក់សាំង​របស់​ចិន​ចំនួន​ពី​​​រ​កំពុង​ស្ថិត​ក្រោម​ពិចារណា​របស់​អង្គការ​ ​WHO​ ​ដើម្បី​អនុញ្ញាត​អោយ​ប្រើ​ក្នុង​ករណី​បន្ទាន់​នាស​ប្តាហ៍​ក្រោយនេះ

​ស្វីស​៖​ ​ជំនួយ​ការ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោកស្រី​ ​ម៉ា​រី​អ៊ែន​ជែឡា ​ស៊ី​ម៉ា​វ​ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ចិន​ ​នឹង​ត្រូវ​បាន​អង្គការ​ ​WHO​ ​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ ​និង​ពិចារណា​ ​ដើម្បី​ដាក់ឲ្យ​ប្រើ​ក្នុង​ករណី​បន្ទាន់​នាស​ប្តាហ៍​ក្រោយនេះ​ ​។​

​ជំនួយ​ការ​អគ្គនាយក​អង្គការ​ ​WHO​ ​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ទន្ទឹមគ្នា​នេះ​ ​អង្គការសុខភាព​ពិភពលោក​ក៏​កំពុង​គិតគូរ​ក្នុង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ដែល​មាន​រោងចក្រ​ផលិត​នៅ​កូរ៉េ​ខាងត្បូង​ ​និង​ឥណ្ឌា​ផង​ដែរ​ ​។​

សូម​ជម្រាប​ថា​ ​ចិន​បាន​បញ្ជូន​បេក្ខភាព​វ៉ាក់សាំង​របស់​ខ្លួន​ចំនួន​ពីរ​ទៅកាន់​អង្គការ​ ​WHO​ ​ក្នុង​នោះ​មួយ​ផលិត​ដោយ​ក្រុមហ៊ុន​ ​ស៊ី​ណូ​ហ្វា​ម​ ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ទទួលស្គាល់​ ​និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ករណី​បន្ទាន់​រួចហើយ​ ​និង​មួយទៀត​ជា​របស់​ក្រុមហ៊ុន​ ​ស៊ី​ណូ​វ៉ា​ក់ ​ដែល​ត្រូវ​បាន​ប្រទេស​ធំ​ៗ​ជាច្រើន​អនុម័ត​អោយ​ប្រើ​ ​និង​បញ្ជាទិញ​ជា​បណ្តើរៗ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner