Quality Time មួយយប់នៅសៀមរាប ទស្សនាសិល្បៈសៀកដ៏អស្ចារ្យពីសមត្ថភាពកូនខ្មែរ

អត្ថបទដោយ៖
AMS

បើសិននៅសៀមរាបចំយប់ថ្ងៃសុក្រ និងសៅរ៍ អ្នកគួរតែទៅមើលសិល្បៈសៀកនៅហា្វរ ព្រោះថានៅទីនោះមានការបង្ហាញជូននូវទស្សនីយភាពនៃការសម្តែងសិល្បៈសៀកដ៏អស្ចារ្យ ដោយធ្វើការរួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិត រវាងល្ខោន តន្ត្រី របាំ​ និងសិល្បៈសៀកសម័យ ដើម្បីសម្តែងនូវរឿងព្រេង ក៏ដូចជាប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរយើង។

Credit : Phare, The Cambodia Circus FB page

សម្រាប់ការចូលរួមទស្សនាតម្លៃសំបុត្រ១០$ សម្រាប់មនុស្សធំ និងឥតគិតថ្លៃសម្រាប់ក្មេងក្រោមអាយុ១១ឆ្នាំ (តម្លៃភ្ញៀវជាតិ) លោកអ្នកនឹងអាចរីករាយនឹងការសម្តែងដ៏ប្លែកភ្នែក ពីអ្នកសម្តែងដែលបានហ្វឹកហាត់ និងមានបទពិសោធន៍ជាច្រើនឆ្នាំ។

Credit : Phare, The Cambodia Circus FB page

ការសម្តែងធំនឹងចាប់ផ្តើមនៅម៉ោង7:30 ដោយជាទូទៅមានរយៈពេល១ម៉ោង តែមុននឹងចាប់ផ្តើមសម្តែង លោកអ្នកក៏អាចរីករាយនឹងការសម្តែងសិល្បៈបែបកម្សាន្តដែលចាប់ផ្តើមពីម៉ោង5:30ល្ងាច-7:00យប់ផងដែរ។

Credit : Phare, The Cambodia Circus FB page
Credit : Phare, The Cambodia Circus FB page

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលចង់ភ្លក្សរសជាតិអាហារតាមដងវិថី ដែលជាថ្វីដៃច្នៃដោយ«ក្រុមចុងភៅម្ហូបលើដងវិថី» (Asian Street Food- Cambodia) លោកអ្នកអាចទៅរាងលឿនបន្តិច (ចាប់ផ្តើមម៉ោង 5:30ល្ងាច-៨:០០យប់ ដើម្បីអាចដើរភ្លក្សអាហារដែលមានដាក់លក់ចំរុះមុខតែម្តង ដូចជា នំគ្រក់ សាច់គោអាំងទឹកប្រហុក នំប៉ាវសាច់ជ្រូកខ ជាដើម…មានទាំងអនាម័យ រសជាតិប្រពៃ និងតម្លៃសមរម្យ ចាប់ពី៤ពាន់រៀលឡើងប៉ុណ្ណោះ។

Credit : Phare, The Cambodia Circus FB page
Credit : Phare, The Cambodia Circus FB page

គិតយ៉ាងណាដែរ? ទៅកន្លែងតែមួយ បានទាំងចម្អែតក្រពះជាមួយនឹងរសជាតិអាហារប្លែកមាត់ ហើយថែមទាំងផ្តល់ចំណីដល់ចក្ខុជាមួយនឹងទស្សនីយភាពសិល្បៈដ៏ល្អអស្ចារ្យ…

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner