Apple រកបានប្រាក់ចំណេញ 111 ពាន់លានដុល្លារលើសការរំពឹងទុក និងបំបែកកំណត់ត្រា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ the business insider នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញ Apple បានបង្ហាញទិន្នន័យនៃការលក់បំបែកកំណត់ត្រារបស់ខ្លួននៅត្រឹមត្រីមាសទីដំបូងឆ្នាំ2021 នេះពោលគឺរហូតទៅដល់ 111.4 ពាន់លានដុល្លារ។

ម៉ូដេល iPhone 12 បច្ចេកវិទ្យា 5G លើកដំបូងគឺជាផលិតផលដែលបានជំរុញតួលេខលក់របស់ Apple ខ្លាំងបំផុតចាប់តាំងតែពីវាបានបង្ហាញវត្តមានដំបូងកាលពីខែតុលាគឺក្រោយមួយខែដែលជាធម្មតា Apple និយមដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ។ ប្រាក់ចំណេញ 111,4 ពាន់លានដុល្លារនេះមានទំហំលើសការរំពឹងទុករបស់អ្នកជំនាញដែលធ្លាប់បានព្យាករណ៍ថា Apple នឹងរកបានប្រមាណជា 103.3 ពាន់លានដុល្លារ។

បើនិយាយពីភាគហ៊ុនរបស់ Apple វិញនៅពេលនេះគឺមានប្រមាណជា 1.68 ដុល្លារក្នុងមួយហ៊ុនខណៈដែលនៅលើ Wall Street វាមានទំហប្រមាណជា 1.41 ដុល្លារក្នុងមួយហ៊ុន។ ក្នុងនោះ Apple រកបានប្រាក់ចំណេញពីការលក់បានស្មាតហ្វូនរហូតទៅដល់ 65.6 ពាន់លានដុល្លារធៀបទៅនឹងការព្យាករណ៍របស់អ្នកជំនាញត្រឹមតែ 60.33 ពាន់លានដុល្លារខណៈដែលប្រាក់ចំណេញនៃការលក់ស្មាតហ្វូនកាលពីឆ្នាំទៅក្នុងត្រីមាសទីមួយដូចគ្នាមានត្រឹមតែ 55.96 ពាន់លានដុល្លារ។

ប្រាក់ចំណេញដែលបានមកពីសេវាកម្មឬ Service Revenue មានចំនួន 15.76 ពាន់លានដុល្លារធៀបទៅនឹងការព្យាករណ៍របស់អ្នកជំនាញមានត្រឹមតែ 14.89 ពាន់លានដុល្លារ។ តួលេខប្រាក់ចំណេញគិតតែផលិតផលសុទ្ធរបស់ Apple មានប្រមាណជា 95.68 ពាន់លានដុល្លារធៀបនឹងការព្យាករណ៍ត្រឹមតែ 88.2 ពាន់លានដុល្លារ។ដោយឡែកប្រាក់ចំណេញបានពីផលិតផលសម្រាប់ពាក់លើខ្លួនមានប្រមាណជា 12.97 ពាន់លានដុល្លារធៀបជាមួយនឹងការព្យាករណ៍ 11.84 ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា ការបង្ហាញខ្លួនរបស់ iPhone 12 និង iPhone 12 Pro កាលពីថ្ងៃទី 23 ខែតុលាមានន័យថាក្រុមហ៊ុនបានខកខានការលក់របស់ខ្លួនមួយខែបាត់ទៅហើយសម្រាប់ត្រីមាសៃទី 4 កាលពីឆ្នាំទៅប៉ុន្តែ Apple បាននិយាយថាការលក់នេះគឺជាការចាប់ផ្តើមដ៏អស្ចារ្យប៉ុន្តែ Wall Street បានបង្ហាញពីក្តីបារម្ភចំពោះការលក់របស់ម៉ូដេលថ្មីមួយនេះទៅវិញទោះបីជាម៉ូដេលដំបូងបំផុតរបស់ Apple ដែលមានបំពាក់បច្ចេកវិទ្យា 5G ក្តី។ Wall Street ដដែលក៏បានរំពឹងដែរថា Apple នឹងអាចលក់ចេញ iPhone បានដល់ទៅ 220 លានគ្រឿងសម្រាប់ឆ្នាំ2021 នេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner