កូវីដ១៩៖ ថៃបន្តរកឃើញករណីឆ្លងថ្មី ៩នាក់ទៀត កើនដល់៣០៥៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ កាលពីម្សិលមិញ ថៃបានប្រកាសពីរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣០៥៤នាក់ហើយ ខណៈដែលចំនួនអ្នកស្លាប់មានចំនួន៥៧នាក់។ គិតត្រឹមម្សិលមិញដែរ ថៃបានព្យាបាលឲ្យជាសះស្បើយចំនួន២៩៣១នាក់ ស្មើនឹង៩៨ភាគរយនៃអ្នកជំងឺសរុប។

ថៃបានចាប់ផ្តើមបន្ធូរបន្ថយវិធានការគម្លាតសង្គមខ្លះៗហើយ ក្រោយគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បានបណ្តើរៗ ក្នុងនោះ មានដូចជាត្រៀមបើកដំណើរការតំបន់ទេសចរណ៍ ខណៈដែលកន្លែងលក់ដូរទំនិញដំណើរការវិញខ្លះៗហើយដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner