បុរសម្នាក់ជិះម៉ូតូលឿនទៅបុកប៉ារ៉ាសឃាំងផ្លូវ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយ បណ្ដាលឲ្យស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកប៉ារ៉ាសហោះធ្លាក់ប្រឡាយទឹកស្អុយបណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ស្ថុិតនៅតាមបណ្ដោយផ្លូវលំចេញពីផ្លូវ៦០ម៉ែត្រ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាប សុខផល ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិរាំងដេក ឃុំគគីធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក SUZUKI Nek ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល1AB -8455 ចេញពីផ្លូវ៦០ម៉ែត្រចូលតាមផ្លូវលំ ទិសដៅពីលិចទៅកើតយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្នពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកប៉ារ៉ាសដែលគេហាមឃាត់មិនឲ្យរថយន្តបើកបរ ហោះចូលប្រឡាយទឹកស្អុយម៉ូតូសង្កត់ពីលើមនុស្សឈ្លួក់ទឹកស្លាប់គួរឲ្យសង្វេគ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីចំណុចកើតហេតុ និងបានស្រង់ជនរងគ្រោះព្រមទាំងម៉ូតូមកលើគោក រួចឲ្យរថយន្តដឹកសពយកទៅតតម្កល់ នៅវត្តឬស្សីសាញ់ រងចាំទាក់ទងសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងសម្ភារៈរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាស់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner