រថយន្តដឹកទំនិញបើកលឿនជាន់ហ្រ្វាំងមិនជាប់ជ្រុលបុករនាំងថ្មចែកទ្រូងផ្លូវ រួចបន្តបុករថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង អ្នកបើកបរ បើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយរថយន្តឡិចស៊ីសRX 350 កំពុងបើកបត់ឆ្លងផ្លូវ បណ្ដោលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ តែគ្មានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ បានកើត ឡើងនៅព្រឹកថ្ងៃទី ២៦ខែមករាឆ្នាំ ២០២១ លើផ្លូវ ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបដឹកទំនិញ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ-3B-5427 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបើកបត់ឆ្លងផ្លូវនៅខាងមុខ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរលំអស់មួយកង់ រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AD-6003 ដែលកំពុងបើកបត់ឆ្លងផ្លូវ ចំពាក់កណ្ដាលតួពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមន ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃ ហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner