ក្រសួងឧត្តមសិក្សាថៃឡដ៍ផ្តល់អាហារូបករណ៍ 55 កន្លែងសម្រាប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

អត្ថបទដោយ៖
AMS

ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃឡដ៍ សហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យចំនួន 07 ផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន 55 កន្លែងដល់និស្សិត សាស្ត្រាចារ្យ និងសាធារណជននៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ អាហារូបករណ៍ស្របតាមកម្មវិធីអន្តរជាតិ សម្រាប់ឆ្នាំនេះ ផុតកំណត់ត្រឹមថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ 2021។

មុខជំនាញសិក្សាអាហារូបករណ៍ រួមមាន Art and Humanities, Social Science, Journalism and Information, Business Administration in Law, Natural Science, Mathematics and Statistics, Information and Communication Technologies, Engineering,  Manufacturing and Construction និង Health and Welfare ។

លក្ខខណ្ឌសម្រាប់បេក្ខជាកម្ពុជា ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (សម្រាប់ថ្នាក់បណ្ឌិត) និងមានសញ្ញាបត្របរិញ្ញាបត្រ (សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ដែលទាក់ទងនឹងមុខជំនាញត្រូវទៅសិក្សា។ បេក្ខជនអាយុមិនលើសពី 35 ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត និងមិនលើសពី 27ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អ។

បេក្ខជនដែលមានបំណងចូលរួមកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងផ្ទាល់ជាមួយគ្រឹះស្ថានសិក្សានីមួយៗដើម្បីរកពាក្យសុំអាហារូបករណ៍និងបំពេញឯកសារទៅតាមលក្ខខណ្ឌតម្រូវជាផ្លូវការ ដែលភាគីព្រះរាជាណាចក្រថៃឡដ៍កំណត់ ឬតាមរយៈ www.inter.mua.go.th ឱ្យបានមុនថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2021។ ព័ត៌មានលម្អិតការិយាល័យគណៈកម្មការឧត្តមសិក្សាថៃឡដ៍ផ្នែកសហប្រតិបត្តិការអន្តរជាតិ Ms. Waritha Sanksasem និង Ms. Jittree Klumpong, ទូរស័ព្ទលេខ +66 2610 5424 ឬអ៊ីម៉ែល [email protected]

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner