បុរសពីរអ្នកផឹកប្រវឹងដេកលក់ ដល់ពេលដឹងខ្លួនឡើងបាត់ម៉ូតូ នៅខណ្ឌបឹងកេងកង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ និងសន្តិសុខម្នាក់បានផឹកស៊ីជាមួយគ្នា រួចក៏នាំគ្នាដេកលង់លក់ ដល់ពេលដឹងខ្លួនឡើងបាត់ម៉ូតូ។ ករណីនេះបានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ២និង ៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ត្រង់ចំណុច ជាប់របងសណ្ឋាគារកុងទីណង់តាល់ ហៅថៃប៊ុន រ៉ុង តាមបណ្ដោយផ្លូវ២០៥ស្ថិតនៅក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបាត់ម៉ូតូមានឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ការសែត នៅផ្សារដើមគរ មានស្រុកកំណើតភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀជ ខេត្តព្រៃវែង។ បានបាត់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និង អត្តសញាណប័ណ្ណរួមទាំងអាវត្រូវជនសង្ស័យយកទៅអស់។

តាមសម្ដីរៀបរាប់របស់បុរសជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានមកលេងសន្តិសុខ នៅកន្លែងកើតហេតុខាងលើ ហើយក៏មានការហូបចុកផឹកស្រាបៀរចប់រួចរាល់ទៅគាត់នាំគ្នាលើកម៉ូតូយកទៅដាក់ នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម។  រួចទាំងពីរនាក់បានដេកលង់លក់ រហូតដល់ពេលដែលគាត់ភ្ញាក់ឡើងវេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់មិនឃើញក៏មានការភ្ញាក់ផ្អើលឡើងហើយ ក៏ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ច កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖  ភារ៉ា និង ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner