ជនសង្ស័យ៤នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ  បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងរបាយការណ៍របស់លោកអធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវឃាត់ខ្លួនរួមមាន៖ ទី១, ឈ្មោះ ញ៉រ យ៉ាំងហ្ស៊ែ ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិវៀតណាម មុខរបរ គ្មាន ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១។ ទី២,ឈ្មោះ ជ្រេង សុខនីង ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ ភូមិតាងៅកណ្ដាល សង្កាត់និរោធ។ ទី៣, ឈ្មោះផាន់ សុភាព ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ និងទី៤,ឈ្មោះទេស វិសិទ្ឋ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
+វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និង ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner