មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំក្តុលសែនជ័យ ត្រូវបានកូនប្រុសជនត្រូវចោទ លបវាយមួយដំបងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីគេបានយកដំបងលបវាយសមត្ថកិច្ចបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ឧសភា២០២០នៅចំណុច១០៤ ដែលស្ថិតក្នុងភូមិដំណសក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះក្នុងហេតុការខាងលើត្រូវបានគេឲ្យស្គាល់ឈ្មោះ ឃួន ខន នាយប៉ុស្តិ៍រដ្ឋបាលត្រូវបានជនដៃដល់លបវាយពីក្រោយបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ផងដែរ។ ដោយឡែកជនសង្ស័យដៃដល់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ដួង វ៉ន ភេទប្រុសអាយុ២៦ឆ្នាំ រសនៅភូមិឃុំស្រុកកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះ ជានាយប៉ុសិ៍រដ្ឋបាលឃុំក្តុលសែនជ័យបានចុះនាំយកលិខិតកកស្ទះរបស់សំណុំរឿងរបស់តុលាការខេត្តកំពង់ឆ្នាំង​ ទៅឲ្យឈ្មោះ ដួង ទូច ដល់ផ្ទះជាជនដែលត្រូវចោទរួចត្រឡប់មកវិញ ត្រូវបានជនដៃដល់ដែលជាកូនរបស់ជនត្រូវចោទលបវាយពីក្រោយបណ្តាលឲ្យ បែកក្បាលរងរបួសធ្ងន់កុំពង់ត្រូវបានសម្រាកព្យាបាលនៅមន្ទីពេទ្យ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារគេខឹង និងនគបាលយកដីការរបស់តុលាការមកកោះហៅម្តាយរបស់គេ ទើបកើតជាកំហឹង​ និងបានយកដំបង់មកវាយនាយនគរបាលតែម្តង ។

បច្ចុប្បន្នជនសង្ស័យដៃដល់ក្នុងការប្រើនៅអំពើហឹង្សាមកលើសមត្ថកិច្ច ត្រូវបានឃាត់ខ្លួននាំយកមកអធិការនគរបាលស្រុកទឹកផុស សាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធី។ សូមបញ្ជាក់ផងដែរថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានផ្តល់ថវិកាចំនួន១លានរៀល ជួយដល់នាយនគរបាលប៉ុសិ៍រដ្ឋបាលឃុំក្តុលសែនជ័យរូបនេះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យផងដែរ ៕ធ.ដ

ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner