រថយន្ត TUNTRA​ បុកទ្រូងផ្លូវបាក់អស់៣កង់ អ្នកបើកបរគេចខ្លួនបាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្ថិតក្នងស្ថានភាពស្រវឹងជោគជាំ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ បណ្តាលឱ្យផ្ទុះពងខាងក្នុង និងខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក TUNTRA  ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-2543 បើកបរដោយបុរសម្នាក់វ័យប្រហែលជាង៤០ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង ល្បឿងយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវភ្លើងស្តុប ផ្លូវបំបែកជា៤ រថយន្តខាងលើមិនបានបង្អង់ល្បឿននោះទេ ក៏ស្រាប់តែរ៉េចង្កូតទៅបុកជាមួយនឹងក្បាលបុកចែកទ្រូងផ្លូវតែម្តង បណ្ដាលឲ្យរបាំងថ្មបាក់អស់៣កង់  និងរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួច។ បន្ទាប់មកអ្នកបើកបររថយន្តបានចេញពីរថយន្ត ក្នុងអាការៈ ធីងធូងរួចបានឡើងរថយន្តមួយគ្រឿងផ្សេងទៀតទៅបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុមានសតម្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចរាចរណ៍ជើងគោកបានចុះវាស់វែង និងបានស្ទូចរថយន្តខាងលើយកទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner