ស្ត្រីម្នាក់បេីករថយន្តខ្វះការប្រុងប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ មានស្ត្រីម្នាក់រួមនឹងកូនស្រី បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នបណ្ដាលជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះ បានកើតឡើងកាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ជិតច្រកចូលព្រលានយន្តហោះពោធិ៍ជិនតុងថ្មី ក្នងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់រួមទាំងកូនស្រីបានបើករថយន្តម៉ាកCHEVROLET ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ 3399 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យស្ត្រីជាម្ដាយរងរបួស និងត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងបានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការវាស់វាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចឈដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner