ក្លិប Arsenal ចាប់អារម្មណ៍ចង់ខ្ចីជើង Ousmane Dembele ពី Barcelona

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមកាំភ្លើងធំ Arsenal បានចាប់អារម្មណ៍កីឡាករ Ousmane Dembele ពីអេស្ប៉ាញទៅកាន់អង់គ្លេស នៅចប់រដូវកាលនេះ បន្ទាប់ពីមានព័ត៌មានក្លឹប Barcelona ដាក់ ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង ក្នុងលក្ខខណ្ឌខ្ចីជើង ។

បើយោងតាម Daily Mail ក្លិបអ្នកមានបុណ្យ បានដាក់អោយខ្ចីជើង ដើម្បីកាត់បន្ថយការចំណាយលើប្រាក់ឈ្នួល ខណៈប្រធានក្លិបចង់បាន Neymar មកវិញ ហើយក្លឹបត្រូវការលក់កីឡាករមួចំនួនទៀត ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ដែលកំពុងលេងនៅ Bayern Munich ។

គួរបញ្ជាក់ថា កីឡាករបារាំងរូពនេះ ធ្លាប់ឈ្នះពាន World Cup ឆ្នាំ២០១៨ និងបានឈ្នះ La Liga ២ដងជាមួយ Barca ក្រោយចេញពី Dortmund នៅឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ១៣៥លានផោន ក្នុងការបង្ហាញខ្លួនបាន ៧៤ប្រកួតប៉ុណ្ណោះគ្រប់កម្មវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner