តើអាចទេ ? ម្ចាស់ខ្សែក្រវាត់ពិភពលោកបច្ចុប្បន្ន Tyson Fury នឹងឡើងសង្វៀនជាមួយ Mike Tyson

អត្ថបទដោយ៖
Kien Sereyvuth

ទស្សនិកជនជាច្រើនកំពុងរងចាំមើល ថាតើ Mike Tyson ដែលជាអតីតអ្នកប្រដាល់ជើងចាស់ អាចត្រឡប់មកកាន់សង្វៀនវិញទេ ដោយមានការស្នើរសុំអោយជួបជាមួយ ម្ចាស់ខ្សែក្រវាត់ពិភពលោកបច្ចុប្បន្ន Tyson Fury ។

គួររំលឹកថា Mike Tyson បានចូលនិវត្តន៍កាលពីឆ្នាំ២០០៥ បានចាប់ផ្ដើមហ្វឹកហាត់ឡើងវិញអំឡុងពេលរក្សាខ្លួន នៅផ្ទះពីវីរុសកូរ៉ូណា ហើយត្រូវបានទាក់ទងជាមួយគូប្រកួតជាច្រើន ដើម្បីឲ្យលោកត្រឡប់មកកាន់ការប្រកួតវិញ ។ ក្នុងនោះដែល Mike ត្រូវបានគេរាយការណ៍ពិភាក្សា ចង់ប៉ះដៃគូចាស់ Evander Holyfield ពីព្រោះអ្នកទាំង២ មានវ័យប្រហាក់ប្រហែលគ្នា ។

សូមបញ្ជាក់ថា កីឡាករសញ្ជាតិអង់គ្លេស Fury បានទទួលទូរសព្ទស្នើឲ្យវាយជាមួយ Mike Tyson ក្នុងការប្រកួតបែបមិត្តភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner