​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​និង​ខុន​ដូ ​វី​ន​ដាម​ ​របស់​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បញ្ចប់​គ្រោង​អគារ​ ​និង​ ​កសាង​ដល់​ដំបូល​ ​ហើយ​នៅ​ឆ្នាំ​២​០​២​២​ ​នឹង​បញ្ចប់​ការ​សាងសង់

​ភ្នំពេញ​៖​ ​ដោយមាន​ក​ម្ពស់​ជាង​៣​០​ជាន់​ ​គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ​និង​ខុន​ដូ ​វី​ន​ដាម​ ​របស់​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បាន​បញ្ចប់​គ្រោង​អគារ​ ​និង​កសាង​ដល់​ដំបូល​ហើយ​នៅ​ឆ្នាំ​២​០​២​២​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ ​។​ ​នា​ពេលថ្មីៗនេះ​ ​មជ្ឈមណ្ឌល​លី​ស៊ី​ន​ C​E​O ​បាន​ប្រារព្ធ​ពិធី​ ​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​ ​ដោយមាន​ការ​ប្រសិទ្ធិពរ​ពី​ព្រះសង្ឃ​ ​និង​ ​ការ​សម្តែង​ម៉ុង​សាយ​ ​អម​ដោយ​សំឡេង​ម៉ាស៊ីន​របារ​ដែក​ចុងក្រោយ​ត្រូវ​បាន​បិទ​ជិត​ ​។​

​ជា​សក្ខីភាព​នៃ​ភាព​ជោគជ័យ​នេះ​ ​អ្នកឧកញ៉ា​ ​ហ៊ុន​ តូ ​លោក​ប្រធាន​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​ស៊ី​ ​ម៉ី​ង​ជីង​ ​លោកនាយក​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​វ៉ាង​ ​ចុង​ឡុង​ ​អ្នកស្រី​ប្រធាន​នាយក​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​លីវ​ ​ខៃ​លី​ ​លោក​ប្រធាន​ក្រុមហ៊ុន​G​CC ​អ៊ី​ ​ជា​ឈី ​លោកនាយក​ប្រតិបត្តិ​G​CC ​ឡាយ​ ​យ៉ា​ន​ឈី ​ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធន៍​នេះ​ ​។​ ​លោក​ប្រធាន​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​ស៊ី​ ​ម៉ី​ង​ជីង​ ​ថ្លែង​ថា​ ​ជំងឺ​កូ​វី​ដ​១​៩​បាន​ប៉ះពាល់​ដល់​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ការដ្ឋាន​ខ្លះទៀត​ត្រូវ​បាន​ផ្អាក​ការ​សាងសង់​ ​។​ ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​មិនបាន​ឈប់​ ​ឬ​ផ្អាក​ការ​សា​សង់​ទេ​ ​គឺ​នៅតែ​បន្ត​ពង្រីក​ទៅមុខ​រហូត​ ​។​ ​ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​បង្ការ​ ​និង​ ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១​៩​ ​និង​ ​គោលបំណង​នៃ​ការ​សាង​សង​ប្រកបដោយ​សុខ​សុវត្ថិភាព​ ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​បាន​បញ្ចប់​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​័​ប្រកបដោយ​ភាព​ជោគជ័យ​ ​ជាមួយនឹង​ល្បឿន​លឿន​ ​គុណភាព​ ​និង​ ​មាន​ប្រសិទ្ធ​ភាព​ ​។​ ​លោក​បន្ត​ថា​ ​កា​របោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​ជោគជ័យ​របស់​ក្រុមហ៊ុន​លី​ស៊ី​ន​ C​E​O ​បាន​ធ្វើ​ឱ្យ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ​និង​ខុន​ដូ ​វី​ន​ដាម​ ​សាង​សង​ដល់​ដំបូល​នៃ​អាគារ​ ​ដែល​មានន័យ​ថា​ ​ពិតជា​បាន​ចាក់គ្រឹះ​យ៉ាង​រឹង​មាំ​ដល់​ដំណាក់កាល​បន្តបន្ទាប់​ ​។​ ​យោង​តាម​ផែនការ​ក្នុង​កា​សាងសង់​បន្ទាប់​របស់​ក្រុមហ៊ុន​លី​ស៊ី​ន​C​E​O ​បាន​ផ្តោត​សំខាន់​ទៅលើ​រូបរាង​ខាងក្រៅ​នៃ​ដំបូល​អាគារ​ ​ដែល​មាន​​​រូបរាង​ពពក​ ​និង​ ​សំណង់​ខាងក្នុង​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ​៥​ ​វី​ន​ដាម​ ​នឹង​បញ្ចប់​ក្នុងពេលឆាប់ៗ​នេះ​តាម​ការ​គ្រោងទុក​ ​។​ ​ក្នុងរយៈពេល​ប៉ុន្នា​ន​ឆ្នាំ​ចុងក្រោយ​នេះ​ វិ​ស​័​យ​សេដ្ឋកិច្ច​កម្ពុជា​ ​មានការ​រីកចំរើន​យ៉ាង​លឿន​ ​។​ ​ការ​រីកចំរើន​នេះ​មាន​អា​ត្រា​ប្រមាណ​ ​៧​% ​ក្នុងរយៈពេល​៩​ឆ្នាំ​ជាប់ៗ​គ្នា​ ​នេះ​ធ្វើ​ឱ្យ​ការ​វិនិយោគ​បរទេស​កាន់តែ​ច្រើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ដោយមាន​តម្រូវ​ការ​កាន់​ ​តែ​ច្រើន​នូវ​អាជីវកម្ម​ ​និង​កន្លែង​ស្នាក់​នៅ​កើន​ឡើង​នោះ​ ​ធ្វើ​ឱ្យ​ទី​ផ្សារ​អចល​ន​ទ្រព្យ​កាន់តែ​មាន​ប្រជាប្រិយភាព​ជាបន្តបន្ទាប់​ ​។​ ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​គឺជា​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ​នៅក្នុងចំណោម​ក្រុមហ៊ុន​ឆ្នើម​ដ៏​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​

នៅ​ឆ្នាំ​២​០​១​៣​ ​ដោយ​យោង​តាម​អនុលោម​គោល​នយោបាយ​ ​«​ផ្លូវ​មួយ​-​ខ្សែ​ក្រ​វ៉ាត់​មួយ​»​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​បាន​បង្កើត​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ចំកណ្តាល​រាជធានី​ភ្នំពេញ​ ​។​ ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ដ៍​ធំ​មួយ​ ​ដោយមាន​ការ​រួមបញ្ចូល​ការ​អភិវឌ្ឍ​ដីធ្លី​ ​ការ​អភិវឌ្ឍ​អចល​ន​ទ្រព្យ​ ​បម្រើ​សេវាកម្ម​ទេសចរណ៍​ ​ជំនួញ​ពាណិជ្ជកម្ម​អន្តជាតិ​ ​ម្ហូបអាហារ​ ​និង​ ​ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​ ​ក្រោម​ការ​សហ​កា​រួមគ្នា​រវាង​កម្ពុជា​ ​និង​ ​មហា​ស​ម្ព័ន្ធ​មិត្ត​ចិន​ ​។​ ​ចំពោះ​ការ​អភិវឌ្ឍ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​ផ្ទៃដី​ទំហំ​២​៥​០​០​ហិកតា​នៃ​គម្រោង​លី​ស៊ី​ន​ស៊ី​កាង​ស៊ី​ន​ឆឹង​ ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​ជំរុញ​ការផ្លាស់ប្តូរ​រចនា​ស​ម្ព័ន្ធ​ឧស្សាហកម្ម​របស់​ក្រុង​ព្រះ​សី​ហ​នុ​ទាំងមូល​ ​និង​ទាក់ទាញ​យ៉ាង​ខ្លាំង​នូវ​ការ​វិនិយោគ​ ​និង​សហគ្រាស​បរទេស​ ​។​ ​វាក​៏​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏​មមាញឹក​ ​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ហើយ​វាក​៏​ជា​គម្រោង​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​ជាមួយនឹង​ពិភពលោក​ ​។​ ​ក្រៅពី​គម្រោង​លី​ស៊ី​ន​ស៊ី​កាង​ស៊ី​ន​ឆឹង​នៅ​ក្រោម​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ដ៏​សម្បូរ​បែប​សម្រាប់​ក្រុង​ព្រះ​សី​ហ​នុ ​សណ្ឋាគារ​ផ្កាយ​ប្រាំ​អម​ជាមួយ​ទេសភាព​ឆ្នេរ​ ​ហើយ​លើស​ពី​នេះ​ ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ ​និង​ក្រុមហ៊ុន​G​CC​គ្រុប​ ​បាន​រួមគ្នា​បង្កើត​គម្រោង​សំណង់​វី​ឡា​ទំហំ​ប្រហែល​៣​៤​ហិកតា​នៅ​រាជធានី​ភ្នំពេញ​ឈ្មោះថា​ ​បុរី​ N​A​D​I​និង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​អូរ​ឫស្សី​ថ្មី​ភ្នំពេញ​។​ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏បាន​រៀបចំផែនការ​អភិវឌ្ឍ​ជាច្រើន​ដំណាក់កាល​ជាបន្តបន្ទាប់​ ​។​ ​ម៉្យាងវិញទៀត​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​អចល​ន​ទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា​ ​ហើយក៏​ជា​អ្នកសាង​សង់​ ​និង​ត្រួសត្រាយ​នា​ពេល​អនាគត​ជាមួយនឹង​បទពិសោធន៍​ពាណិជ្ជកម្ម​ជាច្រើន​ឆ្នាំ​ ​ការ​យល់ច្បាស់​អំពី​ទី​ផ្សារ​ក្រុមហ៊ុន​លី​ស៊ី​ន​គ្រុប​ក៏មាន​ឆន្ទៈ​ក្នុង​ការទទួលខុសត្រូវ​របស់​ខ្លួន​ ​ក្នុង​ការ​បញ្ចូល​ធនធាន​ដែល​មានគុណ​ភាព​ខ្ពស់​ជូន​ដល់​ទីក្រុង​ ​និង​ប្រជាជន​ ​។​ ​ស្ថិតនៅ​ក្នុង​បរិ​បទ​នេះ​ ​អា​ផា​ត​មិន​សណ្ឋាគារ​អាជីវកម្ម​ស្រា​លំដាប់​ផ្កាយ​៥​ ​រួមបញ្ចូល​ទាំង​គេហដ្ឋាន​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​ ​អាជីវកម្ម​លំដាប់​ខ្ពស់​មួយ​បាន​ចាប់កំណើត​ឡើង​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​លី​ស៊ី​ន​ C​E​O ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​ពិភពលោក​ ​គឺ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​វី​ន​ដាម​ ​ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ក​ម្រិ​ត​ផ្កាយ​ប្រាំ​ឈាន​មុខ​គេ​ ​លើ​ពិភពលោក​ដល់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ឱ្យ​ភ្ញៀវ​គ្រប់រូប​ទទួល​បាន​ការគោរព​ ​និង​កោតសរសើរ​នៅ​ទីនេះ​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner