សហរដ្ឋអាមេរិក បន្ដជួយគាំទ្រដល់ កម្ពុជា នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ

 ភ្នំពេញ ៖ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រ កម្ពុជា បានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ដជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការលើ ក កម្ពស់សុខភាពសាធារណៈ ហើយនាពេលកន្លងទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ធ្លាប់ជួយកម្ពុជា។ ឯកឧត្តម Patrick Murphy បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។

 ឯកឧត្តម Patrick Murphy មានប្រសាសន៍ថា «ចំពោះសុខភាពសាធារណៈ បន្ដជួយគាំទ្រដល់ កម្ពុជា នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ។ជាពិសេស ថ្មីៗរដ្ឋាភិបាល អាមេរិកបាន ផ្ដល់ជំនួយមួយចំនួនគាំពារ និងគាំទ្រសុខភាពសាធារណៈ»។ ឯកឧត្តម Patrick Murphy មានប្រសាសន៍ថា «ចំពោះសុខភាពសាធារណៈ បន្ដជួយគាំទ្រដល់ កម្ពុជា នៅក្នុងការលើកកម្ពស់សាធារណៈនៅកម្ពុជា ។ជាពិសេស ថ្មីៗរដ្ឋាភិបាលអាមេរិកបាន ផ្ដល់ជំនួយមួយចំនួនគាំពារ និងគាំទ្រសុខភាពសាធារណៈ»

ឯកឧត្តម រៀបរាប់ថា ជំនួយសុខភាពសាធារណៈផ្ដល់ជូនតាមរយៈ ទីភ្នាក់ងាររបស់សហរដ្ឋ អាមេរិកមួយចំនួន ដែលមានUID និងទីភ្នាក់ងារផ្សេងៗទៀត។ ឯកឧត្តម Patrick Murphy ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា ឆ្នាំ២០២០នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាង កម្ពុជា និងអាមេរិក ហើយ ស្ថានទូត អាមេរិក ក៏យកចិត្តទុកដាក់នូវការរៀបចំ ប្រព្រឹត្តការណ៍ផ្សេងៗ ដើម្បីបន្ដជំរុញ និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការជួយធ្វើយ៉ាងម៉េច? ស្វែងរកការចាប់ខ្លួនឧក្រិតជនមួយរូបដែលបាន ធ្វើឃាតទៅលើប្រជាពលរដ្ឋអាមេរិកមួយរូប ដែលនៅលើកោះរុង កាលពីឆ្នាំ២០១៣ កន្លងទៅ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។

ជាការឆ្លើយតបចំពោះប្រសាសន៍​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណតាមរយៈឯកឧត្តម ដែលរដ្ឋាភិបាល សហរដ្ឋអាមេរិកដែល ហើយទោះបី នៅក្នុងស្ថានការណ៍រីកសាយ និងរីករាលនៃជំងឺ កូវីដ-១៩ ក៏សហរដ្ឋអាមេរិកនៅតែបន្ដជួយឧត្ថម្ភគាំទ្រដល់ បណ្ដាប្រទេសមួយចំនួន នៅក្នុងអាស៊ី រួមទាំង ប្រទេសកម្ពុជា។ សម្ដេចក្រឡាហោម ឯកភាពចំពោះការលើកឡើងរបស់ឯឧត្តម នៅទំនាក់ទំនងរវាងកម្លាំង អនុវត្តច្បាប់រវាងប្រទេសទាំងពីរ ជាពិសេស នៅក្នុងក្រសួងមហាផ្ទៃ មានកម្លាំងនគរបាលជាតិ SPI។ សម្ដេចក្រឡាហោម ក៏បានទទួលយកសូណូពររបស់ឯកឧត្តម បន្ដស្វែងរកចាប់ ខ្លួនជនល្មើសដែលបានរត់គេចខ្លួនចេញពីកម្ពុជា ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់ ដែល ពាក់ព័ន្ធទៅនឹងការធ្វើឃាត់ទៅលើជនជាតិអាមេរិក នៅលើកោះរុង នាពេលកន្លង ទៅនេះ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner