ឥណ្ឌាចាប់ផ្តើមបើកដំណើរការជើងហោះហើរក្នុងស្រុកឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល០២ខែ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ឥណ្ឌា៖ ឥណ្ឌាចាប់ផ្ដើមបើកដំណើរការជើងហោះហើរក្នុងស្រុកវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងពីរខែ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CNN នាពេលថ្មីៗ ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក ហាឌីប ស៊ីង ភូរី បានលើកឡើងថា អ្នកដំណើរដែលពុំមានរោគសញ្ញាកូវីដ១៩ ទើបអនុញ្ញាតឱ្យឡើងយន្ដហោះ ហើយអ្នកដំណើរគ្រប់រូបចាំបាច់ត្រូវពាក់ម៉ាស និង យកអាល់កុលលាងដៃតាមខ្លួនជាប់ជានិច្ច ។

សូមជម្រាបថា ជើងហោះហើរក្នុងស្រុកមួយចំនួនធំរបស់ប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ លើកលែងតែរដ្ឋ អាន់ដ្រា ប្រាដេស ភាគខាងត្បូង និងរដ្ឋ បែនហ្គាល់ ភាគខាងកើត ដែលត្រូវកំណត់ចំនួនប្រតិបត្តិការ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner