សិង្ហបុរីព្រមានពីហានីភ័យនៃការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារតែវិបត្តិវីរុសកូរ៉ូណាថ្មី

អត្ថបទដោយ៖
Kien Sereyvuth

សិង្ហបុរី៖ សិង្ហបុរីទំនងជាត្រូវប្រឈមមុខនឹងការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាងការរំពឹងទុក ដែលបានប៉ះពាល់ដល់ចរន្ដសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសារតែការឆ្លងរាតត្បាតជាសកលនៃមេរោគ COVID-19 ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យកាលពីឆ្នាំ១៩៦៥ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានទម្លាក់ការព្យាករ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី ៤ ទៅ ៧ ភាគរយ មកនៅត្រឹម ១ ទៅ ៤ ភាគរយក្នុងឆ្នាំ២០២០ ខណៈអាជ្ញាធរក្នុងស្រុកបានទម្លាក់ ការព្យាករសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជាលើកទី៣នៅឆ្នាំនេះ ។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៩កន្លងទៅនេះ បានឈានទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចរួចទៅហើយ ដោយសារតែការនាំចេញបានធ្លាក់ចុះ ព្រោះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner