សំបុកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ហេតុអីប៉ូលីសបង្រ្កាបមិនបាន?

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ” សំបុកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ហេតុអីប៉ូលីសបង្រ្កាបមិនបាន? ” នេះជាចម្ងល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ បុរីកីឡា តំបន់ក្តាន់២ក្បែរទីស្តីការគណៈរដ្ឋមន្រ្តី និងតំបន់ទនប់ទួលគោកផ្លូវរទេះភ្លើងដែលគេដឹងថាជាតំបន់លក់ និងប្រើប្រាស់ថ្នាំញៀនប្រចាំក្រុងភ្នំពេញ ដ៏ល្បីល្បាញប៉ុន្តែប៉ូលីសមិនអាចបង្ក្រាបបាន។

នៅតំបន់ក្តាន់២នេះអ្នកដែលលក់ថ្នាំញៀនធំជាងគេហើយអ្នកណាក៏ស្គាល់វាដែរគឺអាតោធំ និងអាតោតូច។ រាល់ថ្ងៃប្រជាពលរដ្ឋឃើញតែសមាសភាពសមត្ថកិច្ចជិះម៉ូតូ មកយកលុយរាល់ថ្ងៃពីម្ចាស់បន្ទប់ជួលអោយអ្នកជក់គ្រឿងញៀនបន្តកន្ទុយគ្នាអត់ដាច់។

ចំណែកនៅប្លុកបុរីកីឡាបើនិយាយពីចរាចរគ្រឿងញៀនវិញក៏មិនចាញ់នៅផ្លូវរទេះភ្លើងតោ២នេះប៉ុន្មានដែរ តែបើនៅលើទំនប់ទួលគោកត្រង់ផ្លូវរទេះភ្លើងវិញសាហាវជាងគេគឺ ឈរលក់យ៉ាងចំហរចំណែកអ្នកជឹះម៉ូតូមិនប្រយ័ត្នត្រូវពួកថ្នាំញៀនឆក់ទូរស័ព្ទ  ឬកាបូបអស់។ ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋទទូចសុំអោយរាជរដ្ឋាភិបាលមេត្តាជួយលប់បំបាត់ពួកជួញដូរ និងបិទទីតាំងប្រើប្រាសើថ្នាំញៀនទាំង៣កន្លែងនេះផងដើម្បីសុវត្ថភាព សន្តិសុខសង្គម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner