រដ្ឋលេខាធិការ ក្រសួងអប់រំ ជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវគោរពតាមលក្ខខណ្ឌ សុវត្ថិភាព ពេលដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡា

អត្ថបទដោយ៖
Kien Sereyvuth

យោងលើសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯ ឧ ស សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯ ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យមើលការបើកឡើងវិញ នៃវិស័យកីឡាជាជំហានៗ ដែលត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខខណ្ឌ សុវត្ថិភាព មួយចំនួនដូចខាងក្រោម៖

-រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ។
-ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ ។
-កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល ។
-ត្រូវធ្វើសេចក្ដីណែនាំទៅក្លឹបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩ បានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ។
-ការប្រកួតលីកត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន ។
-ការប្រកួតលីគមិត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ ។
-ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) ។
-ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងជំងឺកូវីដ-១៩ រលកទី២ឡើយ ។
-ករណីការប្រកួតលីកអនុវត្តមិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំ បច្ចេកទេសរបស់ក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមនឹងជឿជាក់ថា លោក លោកស្រីប្រធានសហព័ន្ធកីឡាជាតិទាំងអស់ ចូលរួមសហការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner