គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOC បង្ហាញសកម្មភាពការងារ ៣ដំណាក់កាលសំខាន់ សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣បានបង្ហាញឲ្យឃើញនូវសកម្មភាពការងាររបស់ខ្លួនចំនួន៣ ដំណាក់ កាលសំខាន់ៗ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

ឯឧ ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មាន ប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាថា សម្រាប់សកម្មភាពការងារ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ក្នុង ដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះគឺត្រូវបានបែងចែកជា៣ដំណាក់កាល គឺមុន ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងពេលប្រកួតស៊ីហ្គេម និងក្រោយបញ្ចប់ស៊ីហ្គេម ។

បច្ចុប្បន្នគណៈកម្មការ នេះកំពុងចាប់ផ្តើមធ្វើកិច្ចការនេះជាបណ្តើរៗហើយ មានន័យថាក្នុងដំណាក់កាលមុនដំណើរការ ស៊ីហ្គេម ដែលជាបញ្ហាសំខាន់មួយ ដើម្បីបញ្ជ្រាបព័ត៌មានឲ្យប្រជាជនយើង យល់ច្បាស់អំពីការ ប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ថាតើស៊ីហ្គេមនេះជាអ្វី ហើយដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមនេះ តើប្រជាជនកម្ពុជាត្រូវចូលរួមក្នុងរឿងអ្វីខ្លះ ។

ឯ ឧ ប្រធានគណៈកម្មការបញ្ជាក់ថា ក្នុងដំណាក់កាល ទី១នេះ គឺជាបញ្ហាសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវត្រៀមខ្លួនធ្វើឲ្យមានបរិស្ថានស្អាត ដោយត្រូវរួមគ្នាធ្វើឲ្យមានបរិស្ថានស្អាត ការលុប បំបាត់បញ្ហាគ្រឿងញៀន ចរាចរណ៍ល្អ មានន័យថាការបើកបរត្រូវគោរពទៅតាមច្បាប់ ដោយភ្ញៀវមក ពីច្រកព្រំដែនអន្តរជាតិ ឬតាមជើងហោះហើរអន្តរជាតិចូលមកក្នុងស៊ីហ្គេម នេះមើលមកឃើញការ បើក បរមានរបៀបរបបល្អ និងការនាំគ្នាលេងកីឡា ដែលទីណា ក៏មានសកម្មភាពលេងកីឡា ដើម្បីសុខភាព ដែរ ដែលចំណុចទាំងអស់នេះគឺយើងទាំងអស់គ្នា ត្រូវរួមដំណើរជាមួយគ្នាក្នុងដំណើរឆ្ពោះ ទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនេះ ។

ជាមួយគ្នានោះឯ ឧ ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍បន្ថែមទៀតថា ក្រៅពីនេះក៏ ថ្នាក់ដឹកនាំ CAMSOC បានចង្អុលបង្ហាញលើការងារប្រព័ន្ធផ្សព្វផ្សាយនេះ គឺយើងនឹងអញ្ជើញពិធីករ ពីធីការិនី តាមបណ្តាស្ថានីយទូរទស្សន៍ ឬអ្នកពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលកីឡា ដើម្បីឲ្យពួកគាត់ស្វែងយល់អំពីវិស័យកីឡា អ្វីទៅជាកីឡាស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិកហ្គេម ជាដើម ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីវិស័យកីឡា ក្នុងការយកទៅអត្ថាធិប្បាយ ឬសរសេរ ពីកីឡា ជូនដល់ប្រិយមិត្តទស្សនិកជនរបស់ខ្លួន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner