អគ្គលេខាធិការសមាគអតីតយុទ្ធជនកម្ពុជា អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក និងចែកអំណោយ ចំនួន ១០០នាក់ នៅស្រុកគៀនស្វាយខត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ និងនាំយកអំណោយចែកជូន សមាជិកអតីតយុទ្ធជន ចំនួន១០០នាក់ នៅទីស្នាក់ការ កណ្ដាល សមាគមអតីតយុទ្ធជន កម្ពុជា ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងមានការអមដំណើរដោយ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក  ខេត្តកណ្តាល ឯកឧត្តម ប្រធាន ស.អ.ក ខេត្ត និងមានមន្ត្រី ពាក់ព័ន្ធជាច្រើនទៀត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលទើបត្រូវបានតែងតាំជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្ដាល បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ក្នុងបុព្វហេតុជាតិមាតិភូមិ រហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។  ឯកឧត្តម បន្តថា ក្នងនាមជាយុវជនជំនាន់ និងមិនភ្លេចពីគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះទេ គឺនិងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះហើយ និងរៀនសូត្រតាមនូវគំរូវីរៈដ៏អង់អាចក្លាហាននេះបន្តទៀត ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយសបន្តថា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល និងមិនទុកចោលអតីតយុទ្ជជននោះទេ ពោលគឺ និងធ្វើការចុះសួរសុខទុក្ខជាប្រចាំ និងយកចិត្តទុក្ខដាក់ខ្ពស់ទៅលើជីវភាព រស់នៅ ទៅតាមការណែនាំដ៏ខ្ពស់ខ្ពស់របស់ម្តេចតេជោ និងឯកឧត្តម ទេសរដ្ឋមន្រ្តី ជាអគ្គលេខាធិការ ផងដែរ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយត្ន័ ការពារខ្លួនពីជម្ងឺដកូវីដ-១៩  និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា អតីតយុទ្ធជន គឺជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការការពារជាតិមាតុភូមិ អោយទទួលបានសុខសន្តិភាព ដែលជាហេតុធ្វើអោយមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ននេះ។ ដូចនេះ ពួកគាត់គួរតែទទួលបានការលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រ ដែលជាការតបស្នងដល់ការពលីនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំជាមួយនឹងប្រធានកិត្តិយស និងប្រធាន ក៏ដូចជាសមាជិក របស់សមាគមអតីតយុទ្ធជនកម្ពុជាថ្មី និងចាស់ ជាពិសេស អភិបាលខេត្តកណ្តាល ដែលបាននឹងកំពុងសកម្មទៅលើការងារ បំរើប្រជាពលរដ្ឋ នៅក្នុងខេត្ត គឺពិតជានិងអាចដោះស្រាយការងារ លំបាកៗដែលមានចំពោះមុខ ។ ឯកឧត្តម ក៏រំពឹងផងដែរថា សម្រាប់ថ្នាក់ដឹកនាំខេត្តដែលបានឡើងជាប្រធានកិត្តិយសសម្រាប់អាណត្តិថ្មីរបស់គាត់ ដើម្បីបំពេញការងារស្នូល ហើយអ្វីដែលជាសំណូមពររបស់សមាគមគឺ អភិបាលខេត្តនឹងធ្វើការដោះស្រាយទៅតាមលទ្ធភាពដោះស្រាយបាន ជាបណ្តើរៗហើយ។

គួរបញ្ជាក់ថា ក្នុងនាមសម្តេចតេជោ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធាន ស.អ.ក ខេត្ត និងមន្ត្រី ពាក់ព័ន្ធជាច្រើនទៀត ធ្វើការចែកអំណោយជូនដល់អតីយតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី មរណៈនៅថ្ងៃនេះមាន អង្ករ ២៥គីឡូរ មី១កេស ទឹកត្រី១យូរ ទឹកសុទ្ធមួយកេស ត្រីខមួយយួរ ម៉ាស់ ១កញ្ចប់ និងថវិការ ១០ ម៉ឺនរៀលផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner