សម្ដេច ស ខេង សង្ឃឹមថា គណៈមេធាវីថ្មីនឹងដើរតួនាទីកាន់តែសកម្ម ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គមជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹមថា គណៈមេធាវីថ្មីរប ស់កម្ពុជា នឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហានានាក្នុងសង្គមជាតិ ជាពិសេស ពង្រឹង ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «អបអរសាទចំពោះការជាប់ឆ្នោតរបស់ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានគណៈមេធាវីកម្ពុជា ហើយនឹងអស់លោក-លោកស្រី ដែលជាសមាជិកគណៈមេធាវី ហើយសង្ឃឹមជឿជាក់ថា ឯកឧត្តមប្រធាន និងគណៈមេធាវីទាំងមូលបន្ដបេសកម្មពីគណៈមេធាវីមុនៗ ដើម្បីដើរតួនាទីកាន់តែសកម្មច្រើនថែម ទៀត ដើម្បីជួយដោះស្រាយនូវបញ្ហានានា នៃសង្គមរបស់យើង ជាពិសេសគឺថា ពង្រឹងប្រព័ន្ធយុត្តិធម៌»។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម លើកឡើងថា ដោយបានការអនុញ្ញាតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ដ្រីនៃកម្ពុជា បានរៀបចំកែលំម្អនៅគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពថ្មី។សម្ដេចថា គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មិនមែនជារបស់ក្រសួងណាមួយឡើយ គឺជារបស់រាជរដ្ឋាភិបាល។ ក្នុងនោះ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មាន៧ចំណុចសំខាន់ៗ រួមមាន ៖ទី១-ផ្ដល់សេវាសាធារណៈ ,ទី២-សន្ដិសុខ ,ទី៣-សណ្ដាប់ធ្នាប់សាធារ ណៈ និងចរាចរណ៍ ,ទី៤-ដោះស្រាយនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ,ទី៥-បរិស្ថាន ,ទី៦-គ្រោះមហន្ដរាយ និងទី៧-គ្មានអំពើហិង្សា និងក្មេងទំនើង។

សម្ដេចក្រឡាហោម បន្ដថា ខ្លឹមសារទាំង៧ខាងលើកនេះ គឺជាខ្លឹមសារនយោបាយដ៏មានសារៈសំខាន់ ដើម្បីបម្រើដល់ ការបោះឆ្នោតនាពេលខាងមុខនេះ។ ជាងការឆ្លើយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានរៀបរាប់ថា លោកបានដឹកនាំការងារ ដូចគណៈមេធាវីមុនៗ ដោយមានការកែទម្រង់មួយចំនួន ហើយក៏ទទួលបានលទ្ធផលល្អផងដែរ៕ដោយ រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner