សូមចូលរួមគោរពច្បាប់ចរាចរណ៍!! ម៉ូតូធុនធំបុកទ្រូងផ្លូវ២៧១ បណ្ដាលឲ្យបុរស២នាក់ស្លាប់

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅ និងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ខណៈជិះម៉ូតូធុនធំក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ នៅក្បែរមន្ទីពេទ្យរុស្សុីប្រហែល៣ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះទី១មានឈ្មោះ ឃុន អ៊ុន ភេទប្រុសអាយុ២០ឆ្នាំជាង មុខរបបជួសជុលកង់បីឥណ្ឌា ស្នាក់នៅម្ដុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានស្រុកកំណើតស្រុកក្រូចឆ្មាខេត្តកំពង់ចាម ។ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានប្រាប់ថា ដំបូងគេឃេីញម៉ូតូធុនធំ កម្លាំង1200CC ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ដែលជិះឌុបគ្នា២នាក់ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាល និងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់មួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនបង្កប៉ះពាល់ដល់អ្នកដ៏ទៃនោះទេ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចតែប៉ុណ្ណោះ ។ ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ និងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner