រថយន្ត Lexus470 បុករថយន្ត toyota prius កំពុងឆ្លងផ្លូវបណ្ដាលឲ្យដាច់កាឡែកង់ម្ខាង
ភ្នំពេញ ៖ បុរសម្នាក់បេីរថយន្តម៉ាកToyota prius មួយគ្រឿង ហេីយបត់ឆ្លងផ្លូវត្រូវរថយន្ត Lexus LX470 ពាក់ស្លាកលេខរដ្ឋបុកចំកង់មុខផ្នែកខាងស្ដាំ រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ កែងនឹងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BJ-1646ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងដៃឆ្លងទៅផ្លូវ៤៣២ ខណះនោះក៍រថយន្តមួយគ្រឿងទៀតម៉ាក lexus lx 470 ពណ៌ស ពាក់ស្លាកលេខរដ្ឋ34 2-0777បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តoyota prius ផ្នែកខាងមុខបណ្ដាលឲ្យដាច់កាឡែកង់ម្ខាងទៅមុខលែងរួច ចំណែករថយន្តlexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្រុបសម្រួលគ្នា បន្ទាប់មកខាងរថយន្ត toyota prius បានព្រមព្រៀងនិងយករថយន្ត lexus ទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុហេតុ៕ដោយ៖ ជីម ភារ៉ា