ធនាគារជាតិនៃកម្ពុជា និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ចុះ MoU

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការផ្លាស់ប្ដូរព័ត៌មានទាក់ទង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលមកពីស្ថាប័នទាំងពីរ។

MoU ជាសក្ខីភាពមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងស្រុកជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលជា កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បី ធានាសន្ដិសុខ ជំនឿទុកចិត្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកជាមួយសហគមន៍អន្ដរជាតិ ក្នុងការប្រឆាំង សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner