ឯកឧត្តម ឈឹម ឃិន រ៉ាដេត ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងអនុវត្តតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍

ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១ ឆ្នាំ២០២១ តាមវីដេអូ ខនហ្វឺរេន កម្មវិធី BlueJeans និងនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយផ្ទាល់។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធដែលធ្វើការងារអេដស៍ទាំអស់។

របៀបវារៈនៃកិច្ចប្រជុំនេះមាន៖
១- មតិស្វាគមន៍ និងគោលបំណងនៃកិច្ចប្រជុំជម្រាបជូន ដោយ ឯកឧត្តម ឈឹម ឃិន ដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស។

២- បទបង្ហាញ ស្តីពីការពង្រឹងការអនុវត្តតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអដស៍ ដោលោកវេជ្ជ.ទេព ណាវុធ។

៣- សំនួរ និងចំលើយ។

៤- មតិបូកសរុប និងបិទកម្មវិធី ដោយ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕ដោយ រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner