អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 61កន្លែង ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា2021 – 2022

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ ក្នុងឆ្នាំសិក្សា2021នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 61កន្លែង ដល់សិស្ស-និស្សិត មន្រ្តីរាជការ បុគ្គលិក អង្គការ និងក្រុមហ៊ុននៃព្រះរាជាណាចក្រកម្ពុជា។

មុខជំនាញសិក្សាដែលផ្ដល់ឱ្យរួមមាន វិទ្យាសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត និងព័ត៌មានវិទ្យា។ ចំពោះការផ្ដល់អាហារូបករណ៍នេះ ថ្លៃចំណាយធ្វើដំណើរទៅមកជាបន្ទុករបស់សាម៉ីជន រីឯការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។

ពាក្យសុំប្រឡងចាប់ផ្ដើមទទួលពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០8 ខែកុម្ភៈ ឆ្នាំ2021។ កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃ 14 ខែកុម្ភៈ ឆ្នាំ2021 ចំណែកឯមណ្ឌលប្រឡងនឹងជម្រាបជូននៅពេលក្រោយ។

សម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួលពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ23 ផ្លូវ360 សង្កាត់បឹងកេងកងទី1 ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល50ម៉ែត្រ)៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner