ថ្ងៃទី២៧ មករា កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ខេត្តសៀមរាប

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ បានថ្លែងថា៖ “ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះ គឺជាមជ្ឈមណ្ឌលទី១ នៅកម្ពុជា ដែលជួយដល់មជ្ឈមណ្ឌលស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្រ និងប្រភេទជិតផុតពូជ។”

“មជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន នឹងរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសទេសចរណ៍ផ្សារភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើនជម្រើសមុខរបរ ប្រភពចំណូលបន្ថែម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋានថែមមួយកម្រិតទៀត។” លោកបន្ថែម។

ការប្រើប្រាស់ថាមពលស្អាត គឺជាចំណុចគម្រូដល់រមណីយដ្ឋានដទៃក្នុងខេត្តសៀមរាប និងខេត្តដទៃទៀតដែលមិនមានបណ្ដាញអគ្គិសនីជាតិ។

📸 ក្រសួងបរិស្ថាន

ads banner