រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមការងារសាងសង់ផ្លូវនៅក្នុងក្រុងសៀមរាប ត្រូវស្វែងរកបច្ចេកទេសថ្មីៗ

សៀមរាប៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមការងារទទួលបន្ទុកសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេសរួមគ្នាពិភាក្សា ស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់។

កិច្ចប្រជុំធ្វើឡើងគោលបំណងស្ដាប់មន្ត្រីជំនាញធ្វើបទបង្ហាញពីបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងវេទិកាសួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេស តភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឱ្យការតភ្ជាប់មុខតំណងលូធ្វើឡើងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការប្រើប្រាស់សម្ភារប្រកប ដោយគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner