អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដាក់ទិសដៅយកមេដាយឲ្យបានពីស៊ីហ្គេម នៅវៀតណាម ដើម្បីទទួលបានសិទ្ធិចូលស៊ីហ្គេម ឆ្នាំ២០២៣

អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក សំ សុខយី បានបង្ហើបប្រាប់អ្នកយក ព័ត៌មានទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បច្ចុប្បន្នកំពុងដុត ដៃដុតជើងយ៉ាងខ្លាំងជម្រុញសកម្មភាពហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពអត្តពលិកឈានទៅប្រជែង ដណ្តើមបានជោគជ័យ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។


អគ្គលេខាធិការខាងលើ អះអាងទៀតថា ទោះបីបច្ចុប្បន្នយើងជួបនូវបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គខ្លះៗ ចំពោះការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់អត្តពលិក ដូចជា កង្វះទីលាន សម្ភារៈ ហ្វឹកហាត់ និងគ្រូជំនាញបរទេសជាដើម ក៍យើងនៅតែបន្តជម្រុញលើកទឹកចិត្តឲ្យអត្តពលិកធ្វើការ ហ្វឹក ហាត់ជាប់ជាប្រចាំ ក្នុងគោលដៅដណ្តើមមេដាយឲ្យបាន ពីស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ដើម្បី ទទួលបានសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា តាមគម្រោងនៅអំឡុងខែសីហា ឆ្នាំ២០២១នេះ សហព័ន្ធ គ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅប្រទេសចិន ប៉ុន្តែគម្រោងនេះវាហាក់ដូចជាយឺត នៅក្នុងការ ត្រៀមខ្លួនចូលស៊ីហ្គេម នៅប្រទេសវៀតណាម ដូច្នោះសហព័ន្ធ និងបង្វែទិសដៅស្នើរសុំគ្រូជំនាញ បរទេសមកបង្វឹកអត្តពលិកយើងនៅក្នុងស្រុកវិញ ។


គួររំលឹកថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្នុងនោះ លោក សំ សុខយី ជាអគ្គលេខាធិការសហព័ន្ធ និងឯកឧត្តម វ៉ាត់ ចំរើនជាប្រធានសហព័ន្ធ ។ ក្រោយកើតចេញជារូបរាង សហព័ន្ធបានបង្កើតសកម្មភាពប្រកួតបាន២លើក គឺនៅចុងឆ្នាំ២០១៨ និង ចុងឆ្នាំ២០១៩ ។ បច្ចុប្បន្ន ក្លិបដែលចំណុះឲ្យសហព័ន្ធមានប្រមាណជា១០ ប៉ុន្តែសុទ្ធសឹងជាក្លិប លើក សាច់ដុំធម្មតានៅឡើយទេ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner