ទីតាំងលួចដាំកញ្ឆាខុសច្បាប់៥ទីតាំង ត្រូវសមត្ថកិច្ចខេត្តតាកែវចុះបង្ក្រាប

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំណប់-ព្រះបាទជាន់ជុំ-គិរីចុងកោះ-ភ្នំដិន និងឃុំអង្គប្រសាទ បានឡើងរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោលទីតាំងដាំកញ្ឆាដោយខុសច្បាប់ចំនួន៥ទីតាំង, អាងស្តុបទឹក៣នៅចំនុចខ្នងភ្នំដុបកំរ៉ែង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ៨៦២ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកលួចដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ នៅប្រទេសកម្ពុជា ដំណាំកញ្ឆាមិនត្រូវអនុញ្ញាតឲ្យដាំដុះ ប្រើប្រាស់ និងកែច្នៃឡើយ ដោយច្បាប់ចាត់ចូលជាប្រភេទ និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner