​វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ចំនួន​០​៩​នាក់​ទៀត​ ​ខណៈ​បញ្ជា​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​២​១​ថ្ងៃ​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​

វៀតណាម​៖​ ​វៀតណាម​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​០​៩​ករណី​ថ្មី​បន្ថែម​ទៀត​ ​ដែល​ជា​ការ​ផ្ទុះឡើង​ជាលើកដំបូង​ឡើងវិញ​ ​ដែល​មិនធ្លាប់​មាន​អស់​រយៈពេល​ជិត​២​ខែ​ ​និង​បាន​ឆ្លង​រាលដាល​ដល់​ទីក្រុង​ហាណូយ​ ​ជាទី​កំពុង​ធ្វើ​មហាសន្និបាត​លើក​ទី​១​៣​ ​នៃ​បក្ស​កុម្មុ​យ​នី​ស្ត​វៀតណាម​ ​។​

បើ​តាម​ក្រសួងសុខាភិបាល​វៀតណាម​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មួយ​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​ហាណូយ​ ​ខណៈ​០​៨​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ទីក្រុង​ ​ហៃ​ហ្វុ​ង​ ​ខេត្ត​ ​ហៃ​ឌុ​ង​ ​ខេត្ត​ ក្វា​ង​និ​ញ​ ​និង​ខេត្ត​ ​បាក់​ និ​ញ​ ​ដែល​នាំឲ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ការ​ផ្ទុះឡើង​ ​ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ​កើន​ឡើង​ដល់​៩​៣​ករណី​ ​។​ ​បច្ចុប្បន្ន​វៀតណាម​បាន​បង្កើន​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​ពី​១​៤​ថ្ងៃ​មក​២​១​ថ្ងៃ​ ​បន្ទាប់ពី​ការ​ផ្ទុះ​កូ​វី​ដ​១​៩​ក្នុង​សហគមន៍​ ​។​

ឆ្លើយតបនឹង​បញ្ហា​ខាងលើ​នេះ​ ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​ក៏បាន​បញ្ជា​អោយ​អ្នកជា​ប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ចុងក្រោយ​នេះ​ ​ធ្វើ​ច​ត្តាឡី​ស័ក​២​១​ថ្ងៃ​ជំនួស​អោយ​១​៤​ថ្ងៃ​ដូច​សព្វ​មួយដង​ ​។​ ​វិធានការ​តឹងរឹង​ជាង​មុននេះ​ ​ត្រូវ​បាន​ប្រកាន់យក​ដោយសារ​វៀតណាម​កំពុង​រង​ការវាយប្រហារ​ពី​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​ដូច​នៅ​អង់គ្លេស​ ​ដែល​ឆ្លង​លឿន​ ​និង​អាច​សម្លាប់​មនុស្ស​ខ្លាំង​ជាង​មុន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner