​ប្រជាជន​សិង្ហបុរី​ជាង​១​១​ម៉ឺន​៣​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សម្រាប់​ដូ​ស​ដំបូង​ ​និង​ជាង​៥​០​នាក់​ទៀត​បញ្ចប់​ការ​ចាក់​ដូ​ស​ទី​២​រួច​រាល់​ហើយ

​សិង្ហបុរី​៖​ ​បុគ្គល​ជាង​១​១​ម៉ឺន​៣​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​នូវ​ដូ​ស​ដំបូង​បាន​រួចរាល់​ ​ខណៈ​បុគ្គល​ជាង​៥​០​នាក់​ផ្សេងទៀត​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​នូវ​ដូ​ស​ទី​២​ ​ដោយ​បាន​បញ្ចប់​ការ​ទទួល​ចាក់​វ៉ាក់សាំង​ពេញលេញ​ ​នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​​​ក្រសួងសុខាភិបាល​សិង្ហបុរី​ ​។​

ក្រសួងសុខាភិបាល​សិង្ហបុរី​ ​បាន​លើកឡើង​ថា​ ​ចាប់ពី​ថ្ងៃចន្ទ​ស​ប្តាហ៍​ក្រោយនេះ​ ​គ្លី​និ​ក​ទាំង​២​០​នៅ​ទូទាំង​ប្រទេស​ ​នឹង​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​និង​ថា​ ​ចំនួន​មនុស្ស​អាច​នឹង​កើន​ឡើង​ច្រើន​នៅ​ស​ប្តាហ៍​បន្ទាប់​ ​ខណៈ​ដែល​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​កំពុង​បន្ត​យ៉ាងសកម្ម​ ​។​

​ទន្ទឹមគ្នា​ ​មន្ទីរ​ពហុ​ព្យាបាល​ ​និង​គ្លី​និ​ក​ត្រៀម​បង្ការ​សុខភាព​សាធារណៈ​ (​P​H​P​Cs) ​ក៏​នឹង​ក្លាយ​ជា​កន្លែង​បម្រើ​ការ​ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ​ ​ខណៈ​នៅ​ពេល​បច្ចុប្បន្ន​មនុស្ស​វ័យ​ចំណាស់​ ​អាច​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម​ន្ទី​ពហុ​ព្យាបាល​ចំនួន​០​៩​ ​និង​ ​P​H​P​Cs ​ចំនួន​២​១​កន្លែង​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner