​អ្នកជំនាញ​ផ្នែក​វេជ្ជ​សា​ស្រ្ត​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នៅ​ចក្រភពអង់គ្លេស

​អាមេរិក​៖​ ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ទូរទស្សន៍​ BBC ​លោក​ ​F​erg​us​ ​W​a​l​s​h​ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​ ​No​v​a​v​a​x ​គឺជា​វ៉ាក់សាំង​ដំបូង​គេ​បង្អស់​ដែល​បង្ហាញ​ ​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចក្រភពអង់គ្លេស​ ​។​

ពាក់ព័ន្ធ​នឹង​ការ​អះអាង​ខាងលើ​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ស្វាគមន៍​ចំពោះ​ “​ដំណឹង​ល្អ​” ​នេះ​ ​ហើយ​ថា​ និ​យ​ត​ករ​ឱសថ​របស់​អង់គ្លេស​នឹង​វាយ​តម្លៃ​វ៉ាក់សាំង​នេះ​ ​។​ ​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ថ្មី​នេះ​ ​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​រហូតដល់​៨​៩​.​៣​ភាគរយ​ ​ក្នុង​ការសាកល្បង​ខ្នាត​ធំ​នៅ​អង់គ្លេស​ ​ខ​ណ់​វា​ត្រូវ​បាន​ធ្វើ​តេ​ស្ត​លើ​មនុស្សជា​ង​១​ម៉ឺន​៥​ពាន់​នាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​៨​ដល់​៨​៤​ឆ្នាំ​ ​។​

សូម​បញ្ជាក់​ថា​ ​No​v​a​v​a​x ​គឺជា​វ៉ាក់សាំង​ទី​២​ហើយ​ ​ដែល​បាន​ចូលរួម​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​នៅ​ចក្រភពអង់គ្លេស​ ​ខណៈ​វ៉ាក់សាំង​មួយទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សកលវិទ្យាល័យ​ ​Ox​ford​ ​៕​ ​ប្រភព​៖​ BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner