ផឹកស្រាស្រវឹងយកកាំបិតកាប់ដៃគូរផឹកជាមួយគ្នាជាច្រើនកាំបិតរងរបួសធ្ងន់ដោយពុំដឹងមូលហេតុ រួចរត់គេចខ្លួន

កណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងពុំដឹងជាមានមូលហេតុអ្វី បានយកកាំបិតកាប់ទៅលើដៃគូរខ្លួនដែលអង្គុយផឹកជាមួយគ្នា ជាច្រើនកាំបិត បណ្ដាលឲ្យ រង របួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨.ខែមករា ឆ្នាំ២០២១.វេលាម៉ោង១៨និង៣០នាទីនៅចំណុចរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។

ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
(របួសធ្ធន់)។ ជនស្ស័យឈ្មោះសារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។

សមត្ថកិច្ចស្រុកស្អាងបានបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុវេលាម៉ោង៩ព្រឹក ជនសង្ស័យ បានសុំប្រាក់ម្តាយរបស់ខ្លួនចំនួន៥០០, ០០០រៀល.ដើម្បីយកទៅទិញម៉ាសុីនបូមទឹកដាក់ដំណាំ លុះដល់វេលាម៉ោងប្រហែល១០ព្រឹក.ជនសង្ស័យនិងជនរងគ្រោះ បានយកម៉ាសុីនបូមទឹកនោះមកទុកនៅផ្ទះរបស់ខ្លួន.រួចហើយជនសង្ស័យក៏បបួលជនរងគ្រោះទៅរោងចំការរបស់ខ្លួន និងហៅបក្ខពួកម្នាក់ផ្សេងទៀតទៅរោងចំការដែរ ហើយក៏នាំគ្នាទិញស្រាបៀផឹក រហូតដល់វេលាម៉ោង១៨និង៣០នាទី.ពុំដឹងជាមានមូលហេតុអ្វី ស្រាប់តែជនសង្ស័យ.បានយកកាំបិតកាប់ទៅលើជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិត.ខណៈកំពុងអង្គុយផឹក បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បន្ទាប់ពីកាប់រួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិយកមកសំរាកព្យាបាលនៅមណ្ឌលសុខភាពតាលន់។ ករណីនេះកម្លាំងផ្នែកជំនាញ ស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល តាលន់កំពុងកសាងសំណុំរឿងនិងស្វែងរកមុខសញ្ញាជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕កញ្ចក់ ទិព្វ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner